អាមេរិកដាក់ពង្រាយអង្គភាពពិសេសប្រឆាំង IS នៅលីប៊ី

អាមេរិកដាក់ពង្រាយអង្គភាពពិសេសប្រឆាំង IS នៅលីប៊ី - ảnh 1
ទាហានអាមេរិក


(VOVworld)-យោងតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ច្បាប់ចេញផ្សាយនាថ្ងៃ១២ឧសភា
បានដក ស្រង់ពាក្យសម្តីរបស់មន្ត្រីអាមេរិកលាក់ឈ្មោះម្នាក់ឲ្យដឹងថា កងទ័ពនៃប្រ
ទេសនេះបានដាក់ ពង្រាយអង្គភាពពិសេសមួយចំនួននៅប្រទេសលីបីកាលពីចុង
ឆ្នាំមុននេះ សំដៅត្រៀមរៀបចំ ឲ្យការវាយប្រហារមួយតម្រង់ទៅលើអង្គការ “រដ្ឋអ៊ី
ស្លាម” IS ស្វ័យប្រកាស។​តាមកាសែត ពោលខាងលើ អង្គភាពទ័ពឈ្លបពិសេស
របស់អាមេរិកចំនួន២ក្រុមដោយមានទាហានសរុប ចំនួន២៥នាក់កំពុងអនុវត្តសកម្ម
ភាពនៅទីក្រុង Misurata និង Benghana សំដៅស្វែងរក សម្ព័ន្ធមិត្តនិងប្រមូលព័ត៌មាន
សម្ងាត់ស្តីពីការគំរាមកំហែងភេរវកម្មរបស់ IS។ រហូតមកដល់ ពេលនេះ វ៉ាស៊ីនតោន គ្រាន់តែអនុវត្តការវាយប្រហារតាមអាកាសចំនួន២លើកតម្រង់ទៅលើ ពូក IS នៅប្រទេសនេះតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ