អាមេរិកដាស់តឿនជន Kurd នៅអ៊ីរ៉ាក់សហការក្នុងការបង្កើតរដ្ឋាភិបាលជាតិ


អាមេរិកដាស់តឿនជន Kurd នៅអ៊ីរ៉ាក់សហការក្នុងការបង្កើតរដ្ឋាភិបាលជាតិ - ảnh 1
អាមេរិកដាស់តឿនជន Kurd នៅអ៊ីរ៉ាក់សហការក្នុងការបង្កើតរដ្ឋាភិបាលជាតិ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៤ មិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry បាន
ទៅបំពេញទស្សនកិច្ចនៅតំបន់ស្វយ័តរបស់ជន Kurd នៅអ៊ីរ៉ាក់ដើម្បីដាស់តឿន បណ្ដាថ្នាក់ដឹកនាំតំបន់នេះមិនចាកចេញពីដំណើរការនយោបាយនៅ Baghdad
បន្ទាប់ ពីកងទ័ពរបស់គេដណ្តើមបានការត្រួតពិនិត្យទីក្រុង Kirkuk ភាគខាងជើង
អ៊ីរ៉ាក់។ ក្នុងការចរចារជាមួយអ្នកប្រមុខសហគមន៍ជន Kurd លោក Massud Barzani
រដ្ឋមន្ត្រីការបរទេស Kerry បានបញ្ជាក់ថា៖ ពេលវេលាបច្ចុប្បន្នមានចរិតលក្ខណៈ
សម្រេច ចំពោះអ៊ីរ៉ាក់និងការសាល្បងស្នូលគឺជាការបង្កើតរដ្ឋាភិបាលថ្មី។ តាម
លោក Kerry ថា៖ កំលាំងជន Kurd ដើរតួនាទីសំខាន់ក្នុងការជួយឧតប្ថម្ភអ៊ីរ៉ាក់ទប់
ទល់នឹងក្រុមឧទ្ទាម ជ្រុលនិយម “រដ្ឋឥស្លាមអ៊ីរ៉ាក់និងតំបន់ Levant” (ISIL)។ រីឯខ្លួន
វិញ លោក Barzi បានចាត់ទុកថា៖ ការដែលជនឥស្លាម Sunni ប្រដាប់អាវុធ​វាយ
ប្រហារទៅលើទីកន្លែងជាច្រើនភាគខាងជើងនិងខាងលិចអ៊ីរ៉ាក់បានបង្កើតការ
ផ្លាស់ប្តូរជាច្រើន។ សហគមន៍ជន Kurd កំពុង​ប្រឈមមុខនឹងការពិតជាក់ស្តែង
ថ្មីនិងប្រទេសអ៊ីរ៉ាក់ថ្មីមួយ ហើយគេកំពុងស្វែងរកវិធានការសំរាប់វិបត្តិនាបច្ចុប្បន្ន។ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតមនុស្សយ៉ាងតិចបំផុតចំនួន៣២នាក់ត្រូវស្លាប់
និងរបួសក្នុងការវាយប្រហារដោយយន្តហោះនៃកំលងសន្តិសុខអ៊ីរ៉ាក់តម្រង់ទៅ
លើទីរួមស្រុក Baiji  ភាគខាងជើងទីក្រុង Baghdad នាថ្ងៃទី ២៤ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ