អាមេរិកធ្វើការវាយប្រហារតាមជើងអាកាសដោយទ្រង់ទ្រាយធំទៅលើគោលដៅ Al-Qaeda នៅយេម៉ែន

អាមេរិកធ្វើការវាយប្រហារតាមជើងអាកាសដោយទ្រង់ទ្រាយធំទៅលើគោលដៅ Al-Qaeda នៅយេម៉ែន - ảnh 1
យន្តហោះចម្បាំងអាមេរិកវាយប្រហារទៅលើគោលដៅ (រូបថត៖timesofmalta)

(VOVworld) - ក្រសួងការពារជាតិអាមេរិកឲ្យដឹងថា នាថ្ងៃទី២ មិនា កងទ័ព
ប្រទេសនេះបានអនុវត្តការវាយប្រហារជាង២០លើកតម្រង់ទៅលើគោលដៅនានា
នៃកម្លាំង Al-Qaeda នៅលើឧបទ្វីបអារ៉ាប់នៅយេម៉ែន។នេះជាយុទ្ធនាការវាយប្រហារ
ធំដំបូងប្រឆាំងក្រុមភេរវកម្មនេះក្រោយពីការវាយប្រហារកាលពីថ្ងៃទី២៩មករាកន្លង
ទៅ។តាមសេចក្ដីជូនដំណឹងរបស់វិមានបញ្ចកោណថា ការវាយ ប្រហារពោលខាង
លើតម្រង់ទៅលើខ្មាន់កាំភ្លើង Al-Qaeda ប្រព័ន្ធសព្វាវុធធុនធ្ងន់ ឧបករណ៍ ហេដ្ឋា
រចនាសម្ព័ន្ធនិងទីតាំងប្រយុទ្ធរបស់ក្រុមនេះនៅយេម៉ែន។ ប្រជាជននិងមន្ត្រីតំបន់
នៅប៉ែកខាងត្បូងយេម៉ែនឲ្យដឹងថា​ជនសង្ស័យ Al-Qaeda យ៉ាងហោចណាស់៩នាក់
ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមជើងអាកាសនាថ្ងៃទី២ មិនា នៅខេត្ត
Shabwa និងខេត្ត Abyan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ