​អាមេរិកនិងកម្ពុជាធ្វើសមយុទ្ធរួម

(TTXVN)_នាយទាហានបញ្ជាការទទួលបន្ទុករាល់បញ្ហាសាធារណះ ​Claytin
Doss បានអោយដឹងថា៖ ​នាថ្ងៃទី ២២តុលា ​បណ្ដានាវាចម្បាំង​អាមេរិក​រួមមាននាវា
ពិឃាត USS Vandegrift នាវាមុជទឹក២គ្រឿង និងនាវាជួយសង្គ្រោះ​បានចូលចត កំពង់ផែរសីហនុ របស់កម្ពុជា ដើម្បីចូលរួមការធ្វើសមយុទ្ធ​នៅ​លើ​លំ​ហ​​សមុទ្រ
(CARAT) លើកទី៣។ តាមផែនការ ការធ្វើសមយុទ្ធនេះ នឹងអូស​បន្លា​យ​​រយះពេល
៥ថ្ងៃ ​ពីថ្ងៃទី២២ដល់ថ្ងៃទី២៦តុលា ជាមួយការចូលរួមរបស់កង​ទ័ពជើង​ទឹក​អាមេរិក ចំនួន៥០០នាក់ កងទ័ពជើងទឹកកម្ពុជាចំនួន៣០០នាក់និង​អង្គភាពទ័ព​អាមេរិកមួយ
ចំនួនទៀតផង។ ការធ្វើសមយុទ្ធ​​ (CARAT) លើក​នេះ​នឹង​ផ្តោត​លើ​ការ​លើក​កំពស់​
ជំនាញ​រក្សា​សន្តិ​សុខ​ដែន​សមុទ្រ​តាម​រយៈ​សកម្ម​ភាព​នា​នាដូច​ជា​​ទប់​ស្កាត់ការផ្តល់
ជំនួយ​​លើ​លំហ​សមុទ្រការ​មុជ​ទឹក​និង​ប្រតិបត្តិការ​ជួយសង្គ្រោះ​​ ការ​បំលាស់​ទី និង​
ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្ត​រាយ​…ជា​ដើម។ ទន្ទឹមនឹងនោះ ​ការ​ធ្វើសមយុទ្ធនេះ គឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការនិងការយល់ដឹង​គ្នាទៅ​វិញ​ទៅមក កសាង ទំនុកទុកចិត្តរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕  

​អាមេរិកនិងកម្ពុជាធ្វើសមយុទ្ធរួម - ảnh 1
បណ្ដានាវាចម្បាំង​អាមេរិក​( (((​((internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ