អាមេរិកនិងគុយបាបើកកិច្ចសន្ទនាជាន់ខ្ពស់ជាលើកដំបូងក្រោយរយៈពេល ៤ ឆ្នាំ

(VOVWORLD) - ភាគីទាំងពីរបានផ្តោតការពិភាក្សាលើវិស័យជោគជ័យនៃកិច្ចសហប្រតិបត្តិការអំពីការ ចំណាកស្រុក ក៏ដូចជាកំណត់ឧបសគ្គនានាដើម្បីធានាការធ្វើចំណាកស្រុកប្រព្រឹត្តទៅ ដោយស្របច្បាប់ មានសុវត្ថិភាព និងសណ្តាប់ធ្នាប់។

សហរដ្ឋអាមេរិក និងគុយបាកាលពីថ្ងៃទី២១ ខែមេសាបានបើកកិច្ចសន្ទនា ការទូតជាន់ខ្ពស់ជាលើកដំបូងក្រោយរយៈពេល ៤ ឆ្នាំចាប់តាំងពីត្រូវផ្អាកក្នុងសម័យ អតីតប្រធានាធិបតីលោក Donald Trump។
កិច្ចសន្ទនានេះត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន រវាងមន្ត្រីការទូតជាន់ខ្ពស់ អាមេរិកនិងអនុរដ្ឋមន្ត្រីការបរទេសគុយបាលោក Carlos Fernandez de Cossio។ ភាគីទាំងពីរបានផ្តោតការពិភាក្សាលើវិស័យជោគជ័យនៃកិច្ចសហប្រតិបត្តិការអំពីការ ចំណាកស្រុក ក៏ដូចជាកំណត់ឧបសគ្គនានាដើម្បីធានាការធ្វើចំណាកស្រុកប្រព្រឹត្តទៅ ដោយស្របច្បាប់ មានសុវត្ថិភាព និងសណ្តាប់ធ្នាប់។ កិច្ចសន្ទនានេះប្រព្រឹត្តទៅមួយថ្ងៃ បន្ទាប់ពីកងកម្លាំងការពារព្រំដែនអាមេរិកបានប្រកាសថា ចំនួនប្រជាជនគុយបាដែល ព្យាយាមចូលមកសហរដ្ឋអាមេរិកដោយខុសច្បាប់បានកើនឡើងទ្វេដងតាំងពីខែកុម្ភៈ ដល់ខែមីនា និងកើនឡើង ៥ ដងបើធៀបនឹងខែតុលាឆ្នាំមុន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានសង្កត់ធ្ងន់ថា ការសន្ទនាបែបនេះបង្ហាញពីការសន្យារបស់សហរដ្ឋអាមេរិកក្នុងការបន្តកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាជាមួយរដ្ឋាភិបាលគុយបាលើវិស័យសមស្រប ដើម្បីជំរុញ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ