អាមេរិកនិងជប៉ុនមានគោលបំណងសម្រេចការចរចារ TPP ក្នុងសប្ដាហ៍នេះ

អាមេរិកនិងជប៉ុនមានគោលបំណងសម្រេចការចរចារ TPP ក្នុងសប្ដាហ៍នេះ - ảnh 1
អាមេរិកនិងជប៉ុនមានគោលបំណងសម្រេចការចរចារ TPP ក្នុងសប្ដាហ៍នេះ

(VOV)_​ក្នុងជំនួបធ្វើការនាថ្ងៃទី២៩ កញ្ញា នាយករដ្ឋមន្ត្រីជប៉ុន លោក ​Shinzo
 Abe និងអនុប្រធានាធិបតីអាមេរិក លោក Joe Biden បានឯកភាព​ថា៖ប្រទេសទាំង
ពីរនឹងសហប្រតិបត្តិការ ដើម្បីសម្រេចការចរចារ TPP ក្នុង​សប្ដាហ៍នេះ។ ថ្នាក់ដឹកនាំ
ទាំងពីររូបនេះ បានឯកភាព រួមសហការយ៉ាងស្អិតរមួត រវាងក្រុមចរចារ TPP នៃប្រ
ទេសទាំងពីរ ៖ ឆ្ពោះទៅគោលដៅដោះស្រាយបញ្ហា​មួយ​ចំនួននៅសេសសល់ ក្នុង
កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃប្រទេស​ចំនួន១២ នឹងប្រព្រឹត្តទៅនៅអាមេរិក 
នាថ្ងៃទី៣០ កញ្ញា និងថ្ងៃទី១ តុលា។ ​ប្រសិនបើ TPP បានសម្រេចនេះ នឹងបង្កើត
ឡើងតំបន់ពាណិជ្ជកម្មសេរីធំមួយ​ ស្មើនឹង៤០% ផលិតផលសរុបរបស់ពិភពលោក ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ