អាមេរិកនិងជប៉ុនសហការគ្នាបង្ខំឲ្យកូរ៉េខាងជើងផ្លាស់ប្ដូរគោលនយោបាយ

(VOVWORLD) - នាថ្ងៃទី៣ កញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និង ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្ទនាតាមទូរស័ព្ទលើកទី៣ ក្រោយពីកូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងកាត់ដែនដីជប៉ុន។ ថ្នាក់ដឹក នាំទាំង២រូបបានឯកភាពលើការបង្កើនសម្ពាធទៅលើកូរ៉េខាងជើង សំដៅបង្ខំឲ្យ ប្រទេសនេះផ្លាស់ប្ដូរគោលនយោបាយ។
អាមេរិកនិងជប៉ុនសហការគ្នាបង្ខំឲ្យកូរ៉េខាងជើងផ្លាស់ប្ដូរគោលនយោបាយ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ក្នុងជំនួបនាថ្ងៃទី១០ កុម្ភៈ នៅក្រុងវ៉ាស៊ីនតោន (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៣ កញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និង ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្ទនាតាមទូរស័ព្ទលើកទី៣ ក្រោយពីកូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងកាត់ដែនដីជប៉ុន។ ថ្នាក់ដឹក នាំទាំង២រូបបានឯកភាពលើការបង្កើនសម្ពាធទៅលើកូរ៉េខាងជើង សំដៅបង្ខំឲ្យ ប្រទេសនេះផ្លាស់ប្ដូរគោលនយោបាយ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌ មាន នាយករដ្ឋមន្រ្តីលោក Abe អះអាងថា ភាគីទាំង២បានឯកភាពថា ចាំបាច់ត្រូវ សហការគ្នាក៏ដូចជាជាមួយកូរ៉េខាងត្បូងនិងសហគមន៍អន្តរជាតិសំដៅចាប់បង្ខំឲ្យកូរ៉េខាងជើងផ្លាស់ប្ដូរគោលនយោបាយ ។ ក្នុងពេលនោះ សេតវិមានឲ្យដឹងថា ប្រធានាធិបតីលោក Donald Trump បានអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃ កិច្ចសហប្រតិបតិ្តការដ៏ស្អិតរមួតរវាងអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ក្នុងកាលៈ ទេសៈដែលការគំរាមកំហែងពីកូរ៉េខាងជើងកាន់តែកើនឡើងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ