អាមេរិកនិងបណ្ដាប្រទេសសម្ព័ន្ធមិត្តផ្តល់អាវុធសំរាប់កំលាំងជន Kurd នៅតំបន់ខាងជើងអ៊ីរ៉ាក់


អាមេរិកនិងបណ្ដាប្រទេសសម្ព័ន្ធមិត្តផ្តល់អាវុធសំរាប់កំលាំងជន Kurd នៅតំបន់ខាងជើងអ៊ីរ៉ាក់ - ảnh 1
អាមេរិកនិងបណ្ដាប្រទេសសម្ព័ន្ធមិត្តផ្តល់អាវុធសំរាប់កំលាំងជន Kurd នៅតំបន់ខាងជើងអ៊ីរ៉ាក់ (Image: VNA)

(VOVworld) – ក្នុងជំហានមួយដែលអាចធ្វើឲ្យសង្គ្រាមស៊ីវិលនៅអ៊ីរ៉ាក់ក្លាយទៅជា
ធ្ងន់ធ្ងរជាង នាថ្ងៃទី ២៦ សីហា រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel
បានឲ្យដឹងថា៖ គិតមកដល់ឥឡូវនេះ អង់គ្លេស កាណាដា  Albania Croatia ដាណឺម៉ាក
អ៊ីតាលីនិងបារាំងរួមជាមួយអាមេរិកបានឯកភាពផ្តល់អាវុធសំរាប់កំលាំងជន Kurd នៅតំបន់ខាងជើងអ៊ីរ៉ាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្ដាជនប្រដាប់អាវុធចំណុះក្រុម
“រដ្ឋឥស្លាម” ស្វ័យប្រកាស (IS)​។ ការខំប្រឹងប្រែងសហការរវាងអាមេរិកនិងបណ្ដា
ប្រទេសសម្ព័ន្ធមិត្តត្រូវបានប្រកាសក្រោយរយៈពេល ១ ថ្ងៃ បន្ទាប់ពីប្រធានក្រុម
ប្រឹក្សាអគ្គសេនាធិការកងទ័ពចំរុះអាមេរិក ឧត្តមសេនីយ៍ Martin Dempsey បានចាត់
ទុកថា៖ បណ្ដាជនប្រដាប់អាវុធចំណុះក្រុម IS គឺជាការគំរាមកំហែងចំពោះសន្តិសុខ
ក្នុងតំបន់និងលើពិភពលោក ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ