អាមេរិកនិងប្រទេសសម្ព័ន្ធមិត្តនានាកសាងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាដោយគ្មានការចូលរួមរបស់ចិន

(VOVWORLD) - កិច្ចខិតខំប្រឹងប្រែងនេះរបស់អាមេរិកនឹងមានការ ចូលរួមរបស់តៃវ៉ាន់ ជប៉ុននិងកូរ៉េខាងត្បូង។
អាមេរិកនិងប្រទេសសម្ព័ន្ធមិត្តនានាកសាងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាដោយគ្មានការចូលរួមរបស់ចិន - ảnh 1អាមេរិកនិងប្រទេសសម្ព័ន្ធមិត្តនានានឹងខិតខំកសាងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាដោយគ្មានការចូលរួមរបស់ចិន។ (រូបថត៖ Reuters)
ប្រធានាធិបតីអាមេរិក លោក Joe Biden គ្រោងនឹងចុះហត្ថលេខា លើបទបញ្ជា នីតិប្រតិបត្តិនាចុងខែនេះ សំដៅជំរុញកិច្ចខិតខំប្រឹងប្រែងកសាងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបនិងផលិតផលមានតម្លៃយុទ្ធសាស្ត្រផ្សេងៗទៀត ដោយមិនត្រូវការពឹងផ្អែក ច្រើនលើប្រទេសចិននោះឡើយ។ កិច្ចខិតខំប្រឹងប្រែងនេះរបស់អាមេរិកនឹងមានការ ចូលរួមរបស់តៃវ៉ាន់ ជប៉ុននិងកូរ៉េខាងត្បូង។
បទបញ្ជារបស់លោកប្រធានាធិបតី Biden នឹងផ្ដោតសំខាន់ទៅលើការកសាង ខ្សែសង្វាក់ផ្គត់ផ្គង់ថ្នាក់ជាតិនានា ដែលមិនងាយរងការអាក់ខានដោយកត្តាមួយចំនួន ដូចជាគ្រោះមហន្តរាយនិងបទដាក់ទណ្ឌកម្មរបស់បណ្ដាប្រទេសមិនរាក់ទាក់។ បទ បញ្ជានេះ ចាត់ទុកថា “កិច្ចសហការជាមួយបណ្ដាសម្ព័ន្ធមិត្ត នឹងបង្កើតឡើងខ្សែសង្វាក់ ផ្គត់ផ្គង់ដ៏ខ្លាំងក្លានិងងាយស្ដារឡើងវិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ