អាមេរិកនិងវៀតណាមជម្រុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់

(VOVWORLD) -តំណាងអាជ្ញាធរនិងសហគ្រាសចំនួន ៥០មកពីតំបន់ចំនួន៦របស់វៀតណាមនិង សមាគមអាជីវករវ័យក្មេងវៀតណាមកំពុងចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីតំបន់នា នារបស់វៀតណាមនៅអាមេរិក។ 


នាថ្ងៃទី១០កក្កដា គណៈប្រតិភូវៀតណាមបានជួប ធ្វើការជាមួយក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មអាមេរិក សំដៅផ្លាស់ប្តូរនូវ ខ្លឹមសារជាក់ស្តែងមួយចំនួន ស្តីពីគោលនយោបាយនិងគំនិតច្នៃប្រឌិតថ្មីសម្រាប់ ជម្រុញកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានរវាងវៀតណាមជាមួយអាមេរិក។ តាង នាមគណៈប្រតិភូវៀត ណាម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអះអាងថា តំបន់នានារបស់វៀតណាមចាត់ទុកកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយអាមេរិកជាប្រភពកម្លាំងសំខាន់ ដើម្បី ការធ្វើឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម។

        រីឯភាគីអាមេរិកវិញ ឧបការីរងរដ្ឋមន្ត្រីការបរទេស លោក Patric Murphy បានអះអាងថា អាមេរិក យកចិត្តទុកដាក់ បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាពិសេសលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ បណ្តាបញ្ហាសកលលោកនិងការជួបប្រាស្រ័យប្រជា ជនផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ