អាមេរិកនិង​អង់គ្លេសអំពាវនាវឱ្យបញ្ឈប់​អំពើហិង្សាក្នុងប្រទេសស៊ូដង់ជាបន្ទាន់​

(VOVWORLD) - សហរដ្ឋអាមេរិក និងអង់គ្លេសនៅថ្ងៃទី១៧ ខែមេសា បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាក្នុងប្រទេសស៊ូដង់ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសនេះ ជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ចាប់តាំងពីថ្ងៃសៅរ៍នាសប្តាហ៍កន្លងទៅ  ដែលបានសម្លាប់មនុស្សជិត ១០០ នាក់។
អាមេរិកនិង​អង់គ្លេសអំពាវនាវឱ្យបញ្ឈប់​អំពើហិង្សាក្នុងប្រទេសស៊ូដង់ជាបន្ទាន់​ - ảnh 1រូបភាពពីផ្កាយរណបបង្ហាញពីយន្តហោះដែលត្រូវបំផ្លាញក្នុងការប៉ះទង្គិចគ្នា នៅអាកាសយានដ្ឋានអន្តរជាតិ Khartoum ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣។ (រូបថត៖ AFP/TTXVN)

ថ្លែងជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេនៅលើពិភពលោក (G7) នៅទីក្រុង Karuizawa ប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់ពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នា ការគំរាមកំហែងដល់ជនស៊ីវិល ប្រទេសស៊ូដង់និងរហូតដល់តំបន់អាហ្រ្វិកខាងជើងទាំងមូលទៀតផង។ យោងតាមលោក Antony Blinken សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានឯកភាពថា ភាគីជម្លោះក្នុងប្រទេសស៊ូដង់ចាំបាច់ត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ ហើយវិលត្រឡប់ទៅការចរចាវិញ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ