អាមេរិក​និង​អ៊ីរ៉ង់ ខិតខំប្រឹងប្រែង​ដើម្បី​​លុប​បំបាត់​ឧបសគ្គ ​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​មួយ​

(VOVWORLD) - ប្រទេសកាតាត្រូវបានអាមេរិកនិងអ៊ីរ៉ង់ អញ្ជើញធ្វើជាអ្នកសម្រុះសម្រួល។ នេះគឺជាសញ្ញាមួយដែលថា ទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ កំពុងខិតខំប្រឹងប្រែងធ្វើការដើម្បីលុបបំបាត់ឧបសគ្គ និងឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ។
អាមេរិក​និង​អ៊ីរ៉ង់ ខិតខំប្រឹងប្រែង​ដើម្បី​​លុប​បំបាត់​ឧបសគ្គ ​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​មួយ​ - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នៅទីក្រុង Bushehr ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ (រូបថត៖ AP)

យោងតាមប្រភពព័ត៌មានដែលលាតត្រដាងដល់ប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ា ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានសម្តែងពីគោលបំណងឆ្ពោះទៅរក កិច្ចព្រមព្រៀងមួយ។ បញ្ហាដ៏ធំបំផុតនា បច្ចុប្បន្ន គឺជំនឿទុកចិត្តតែប៉ុណ្ណោះ។ ដូច្នេះ ប្រទេសកាតាត្រូវបានរំពឹងថា នឹងដើរតួនាទីជាអ្នកសម្រុះសម្រួល ដើម្បីជំរុញកិច្ចសន្ទនាដោយផ្ទាល់ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេ ហេរ៉ង់។

ការចរចាដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន (អូទ្រីស) រវាងអ៊ីរ៉ង់និងប្រទេសចំនួន ៥ គឺអង់គ្លេស បារាំង អាឡឺម៉ង់ រុស្ស៊ី និងចិន។ អាមេរិកមិនបានចូលរួមនោះទេ ប៉ុន្តែគ្រាន់តែបង្ហាញឆន្ទៈរបស់ខ្លួនតាមរយៈដៃគូលោកខាងលិចប៉ុណ្ណោះ។ បច្ចុប្បន្ន មានក្តីបារម្ភមួយចំនួនដែលថា ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន អាចប៉ះពាល់ដល់ការចរចាស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយសាររុស្ស៊ីក៏ជាភាគីមួយដែលកំពុងចូលរួមការចរចាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ