អាមេរិកនិងអាល្លឺម៉ង់ថ្កោលទោសការវាយប្រហារទៅលើពិធីរៀបអាពាហ៍ពិពាហ៍នៅទួរគី


អាមេរិកនិងអាល្លឺម៉ង់ថ្កោលទោសការវាយប្រហារទៅលើពិធីរៀបអាពាហ៍ពិពាហ៍នៅទួរគី - ảnh 1
អាមេរិកនិងអាល្លឺម៉ង់ថ្កោលទោសការវាយប្រហារទៅលើពិធីរៀបអាពាហ៍ពិពាហ៍នៅទួរគី (VNA)

(VOVworld) – នាថ្ងៃទី ២១ សីហា សេតវិមានបានថ្កោលទោសការវាយប្រហារ
ទៅលើពិធីរៀបអាពាហ៍ពិពាហ៍មួយនៅទួរគីដែលធ្វើឲ្យមនុស្សចំនួន ៥០ នាក់
ត្រូវស្លាប់ ព្រមតាំងជូនដំណឹងថា៖ អនុប្រធានាធិបតីអាមេរិក លោក Joe Biden
នឹង ពិភាក្សាអំពីការប្រយុទ្ធប្រឆាំងភេរវកម្មក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅ
ទួរគីនា សប្តាហ៍នេះ។ នាថ្ងៃដ៏ដែល អធិកាបតីអាល្លឺម៉ង់ លោក Angela Merkel
បានសន្យាសហការយ៉ាងជិតស្និតជាមួយទួរគីក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិ
ភេរវកម្ម។ ក្នុងសាររំលែកទុកដែលត្រូវបានផ្ញើរដល់នាយករដ្ឋមន្ត្រីទួរគី លោក
 Binali Yildirim លោកស្រី Angela Merkel បានថ្កោលទោសយ៉ាងខ្លាំងក្លាការ
វាយប្រហារ ដ៏បង្ហូរឈាមពោលខាងលើ។ ការវាយប្រហារដោយគ្រាប់បែកទៅ
លើអាពាហ៍ ពិពាហ៍នៅ Gaziantep ប្រទេសទួរគី ដែលធ្វើឲ្យមនុស្សចំនួន ៥០
 នាក់ត្រូវស្លាប់ និង ៩០ នាក់ទៀតរងរបួស។ នេះគឺជាការវាយប្រហារដ៏បង្ហូរ
ឈាមបំផុតក្នុងឆ្នាំ ២០១៦ នៅទួរគី។ មេគំនិតគឺជាយុវជនមួយនាក់។ នា
ថ្ងៃ ២១ សីហា ទាហានមួយ នាក់ត្រូវស្លាប់និង ២ នាក់ទៀតរងរបួសក្នុងការ
វាយប្រហារដោយគ្រាប់បែកទៅ លើរថយន្តយោធាមួយគ្រឿងនៅខេត្ត
 Saliurfa របស់ទួរគី ផងដែរ។ មជ្ឈដ្ឋានមន្ត្រី ទួរគីបានចាត់ទុកថា៖ ជន
ប្រដាប់អាវុធគណៈបក្សកម្មករជន Kurd (PKK) ឈរ នៅខាងក្រោយការ
វាយប្រហារនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ