អាមេរិកនិងអ៊ីស្រាអែលរិះគន់កិច្ចព្រមព្រៀងសម្រុះសម្រួលរវាង Hamas និង Fatah


អាមេរិកនិងអ៊ីស្រាអែលរិះគន់កិច្ចព្រមព្រៀងសម្រុះសម្រួលរវាង Hamas និង Fatah - ảnh 1
ប្រធានក្រុមចរចាររបស់អ៊ីស្រាអែលលោកស្រី Tzipi Livni (Image: Vietnam+)

(VOVworld) – បន្ទាប់ពីសេចក្តីសម្រេចសម្រុះសម្រួលរវាងចលនាឥស្លាម Hamas
និងគណៈបក្ស Fatah ត្រូវបាននាំចេញ នាថ្ងៃទី ២៣ មេសា អ៊ីស្រាអែលបានលុប​ចោលការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃដ៏
ដែល។ មន្ត្រីរបស់អ៊ីស្រាអែលនិងអាមេរិកនានាក៏បានរិះគន់យ៉ាងខ្លាំងក្លាកាយ
វិការពោលខាង លើរបស់ប៉ាឡេស្ទីន។ ប្រធានក្រុមចរចាររបស់អ៊ីស្រាអែល
លោកស្រី Tzipi Livni បានចាត់ទុកថា៖ កិច្ចព្រមព្រៀងសម្រុះសម្រួលរវាងភាគី
ទាំង ២ នៅប៉ាឡេស្ទីនបានរងឥទ្ធិពលដល់ការខំប្រឹងប្រែងសន្តិភាព។ ខណៈ
ពេលនោះ អាមេរិកបានចាត់ទុកថា៖ កាយវិការសម្រុះសម្រួលរវាង Hamas និង
Fatah គឺជាការអស់សង្ឃឹម។ អ្នកនាំពាក្យក្រសួងការ បរទេសអាមររិក លោកស្រី
Jen Paski បានចាត់ទុកថា៖ ចលនាឥស្លាម Hamas មិនត្រៀមខ្លួនជាស្រេចប្រតិបត្តិ
តាមបណ្ដាគោលការណ៍ជាសារវ័ន្តដែលរដ្ឋាភិបាលអាមេរិករំពឹងទុកដើម្បីចូលរួម
ដំណើរការសន្តិភាពនោះទេ។ ចលនាឥស្លាម Hamas ស្ថិតក្នុងបញ្ជីរាយនាមអង្គការ
ភេវកម្មរបស់អាមេរិក។​ នាថ្ងៃទី ២៣ មេសា ចលនាឥស្លាម Hamas និងគណៈបក្ស
Fatah បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រុះសម្រួល​ តាមនោះ ភាគីទាំង ២ បានឯកភពអំពីការបង្កើតរដ្ឋាភិបាលសាមគ្គីភាពបណ្តោះអាសន្នក្នុងរយៈពេល ៥ សប្តាហ៍និងការរៀបចំការបោះឆ្នោតសកលក្នុងរយៈពេល ៦ ខែខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ