អាមេរិកនាំចេញក្របខ័ណ្ឌសំរាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់


អាមេរិកនាំចេញក្របខ័ណ្ឌសំរាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1
អាមេរិកនាំចេញក្របខ័ណ្ឌសំរាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA)

(VOVworld) – អាមេរិកនាំចេញក្របខ័ណ្ឌសំរាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ
​អ៊ីរ៉ង់។ ការផ្តើមគំនិតនេះនឹងអនុញាត្តិឲ្យ Tehran ឆ្លើយតបតម្រូវការថាមពលចាំបាច់
ដោយមានគោលដៅសន្តិភាព។ ថ្លែងមតិនៅសន្និសីទកាសែតនៅវិមានស នាថ្ងៃទី
៥ វិច្ឆិកា ប្រធានាធិបតី Barack Obama បានឲ្យដឹងថា៖ អាមេរិកនាំចេញសេចក្តីសម្រេច
នេះសំដៅជួយអ៊ីរ៉ង់ឆ្លើយតំរូវការថាមពលចាំបាច់ហើយមិនរំលោភលើបណ្ដាកិច្ចសន្យា
អំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ ការដែល អ៊ីរ៉ង់និងក្រុម P5+1 អាចទទួលបាន កិច្ចព្រមព្រៀងនុយក្លេអ៊ែរលើគ្រប់វិស័យមុនកាលកំណត់ ថ្ងៃទី ២៤ វិច្ឆិកា ខាងមុខ ដែរ ឬទេនៅជាសំណួរគ្មានចំឡើយ។ បណ្ដាការចរចារកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសមាន ចរិតស្ថាបនានិងបណ្ដាអ្នកចរចារអន្តរជាតិធ្វើការដ៏សាមគ្គីនិងឯកភាព។ តាមគំរោង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងមានការចរចារជាមួយមជ្ឈដ្ឋាន មន្ត្រីជួរមុខរបស់អ៊ីរ៉ង់និងសហភាពអឺរ៉ុប (EU) នាថ្ងៃទី ៩ និងទី ១០ វិច្ឆិកានៅរដ្ឋធានី
Muscat របស់ Oman សំដៅជំរុញកិច្ចព្រមព្រៀងលើគ្រប់វិស័យអំពីកម្មវិធីនុយក្លេអ៊ែរ
របស់ Tehran៕

ប្រតិកម្មទៅវិញ

ផ្សេងៗ