អាមេរិកបើកចំហលទ្ធភាពចរចារជាមួយស.ប.បកូរ៉េ

អាមេរិកបើកចំហលទ្ធភាពចរចារជាមួយស.ប.បកូរ៉េ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson (រូបថត៖Xinhua/TTXVN)

(VOVworld) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ប្រកាសថា
ប្រទេសនេះអាចពិចារណាលើការចាប់ផ្ដើមឡើងវិញកិច្ចចរចារជាមួយស.ប.បកូរ៉េ
ប៉ុន្តែ មុនបង្អស់គឺព្យុងយ៉ាងត្រូវបញ្ចប់សកម្មភាពសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរ។
នាថ្ងៃទី៩ មេសា ថ្លែងមតិក្នុងកម្មវិធី “This week” របស់ស្ថានីយ៍ ABC រដ្ឋមន្ត្រីការបរ
ទេសលោក Rex Tillerson អះអាងថា គោលដៅរបស់អាមេរិកគឺលុបចោលអាវុធ
នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ មិនមែនគឺផ្លាស់ប្ដូររដ្ឋអំណាច ព្យុងយ៉ាងនោះឡើយ។
ទស្សនៈនេះគឺផ្ទុយទៅនឹងសេចក្ដីប្រកាសមុននោះរបស់លោក Rex Tillerson ដែល
ថាការខំប្រឹងប្រែងខាងការទូតទាំងឡាយក្នុងអំឡុង២ ទសវត្សកន្លងទៅគឺសំដៅ
រំសាយអាវុធនុយក្លេអ៊ែរនៅស.ប.បកូរ៉េ សុទ្ធតែទទួលរង បរាជ័យហើយ ដោយ
ហេតុនេះអាមេរិកកំពុងពិចារណាលើជម្រើសផ្សេងៗទៀត រួមទាំងវិធានការខាង
យោធាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ