អាមេរិកបើកចំហលទ្ធភាពដោះស្រាយភាពតានតឹងខាងពាណិជ្ជកម្មជាមួយចិន

(VOVWORLD) -អាមេរិក និងចិនគឺមិនស្ថិតនៅក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ ប៉ុន្តែទទួលស្គាល់ថាគោលនយោបាយ អាចមិនដូចបំណងប្រាថ្នាឡើយ។
អាមេរិកបើកចំហលទ្ធភាពដោះស្រាយភាពតានតឹងខាងពាណិជ្ជកម្មជាមួយចិន - ảnh 1អាមេរិកបើកចំហលទ្ធភាពដោះស្រាយភាពតានតឹងខាងពាណិជ្ជកម្មជាមួយចិន 

នាថ្ងៃទី ៦ មេសា ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Larry Kudlow បានឲ្យដឹងថា៖ ភាពតានតឹងខាងពាណិជ្ជកម្មកំពុងឡើងជណ្ដើររវាងអាមេរិក និងចិនអាចដោះស្រាយបានក្នុងរយៈពេល ៣ ខែ។ ទោះជាយ៉ាងណាលោក Kudlow បានសង្តត់ធ្ងន់ថា៖ ការគំរាមកំហែងរបស់លោកប្រធានាធិបតី Trump អំពីការវាយពន្ធរហូតដល់កម្រិត ១៥០ ពាន់លានដុល្លារអាមេរិកចំពោះមុខទំនិញរបស់ចិនគឺមានភាពម៉ឹងម៉ាត់។ ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាននៅសេតវិមាន លោក Kudlow បានលើកច្បាស់ថា៖ អាមេរិក និងចិនគឺមិនស្ថិតនៅក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ ប៉ុន្តែទទួលស្គាល់ថាគោលនយោបាយ អាចមិនដូចបំណងប្រាថ្នាឡើយ។ ទន្ទឹមនឹងនេះ លោក Kudlow បានព្រមានថាការគំរាមកំហែងពោលខាងលើគឺមិនមែនជាយុទ្ធសាស្ត្រដើម្បីចរចាទេ ខណៈសេតវិមានចង់ឲ្យចិនផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ