អាមេរិកបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

(VOVWORLD) - សកម្មភាពរបស់សហរដ្ឋអាមេរិកបានប្រព្រឹត្តិទៅប៉ុន្មានថ្ងៃ ក្រោយពេលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិន ដែលត្រូវបានចាត់ទុកថា គឺសំដៅធ្វើចារកម្មនៅដែនសមុទ្ររដ្ឋ South Carolina ។
អាមេរិកបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក - ảnh 1រូបថត៖ vov.vn

កងទ័ពអាកាសអាមេរិកកាលពីថ្ងៃទី ១០ ខែកុម្ភៈ បានបាញ់បង្ហោះ មីស៊ីលបាលីស្ទិកអន្តរទ្វីបពីរដ្ឋកាលីហ្វ័រញ៉ា ចូលទៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក។ យោងតាមសេចក្តីប្រកាសរបស់កងទ័ពអាមេរិកបានឲ្យដឹងថា នេះគឺជាសកម្មភាពជាប្រចាំ សំដៅបង្ហាញពីការគំរាមកំណែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក គឺធានាសុវត្ថិភាព ជឿទុកចិត្ត និងប្រកបដោយប្រសិទ្ធភាព។ សកម្មភាពនេះក៏សំដៅឆ្លើយតបនឹងការគំរាមកំហែងក្នុងសត្តវត្សរ៍ទី ២១ និងរំងាប់អារម្មណ៍សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

សកម្មភាពរបស់សហរដ្ឋអាមេរិកបានប្រព្រឹត្តិទៅប៉ុន្មានថ្ងៃ ក្រោយពេលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិន ដែលត្រូវបានចាត់ទុកថា គឺសំដៅធ្វើចារកម្មនៅដែនសមុទ្ររដ្ឋ South Carolina ។ ការបាញ់បង្ហោះមីស៊ីលរបស់សហរដ្ឋអាមេរិកក៏ត្រូវបានអនុវត្តន៍ក្រោយពីកងទ័ព ស.ប.បរ៉េបានបង្ហាញ មីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong ១៧ ចំនួន ១២ គ្រាប់ ធំបំផុតនៅប្រទេសនេះ ក៏ដូចជាជើងទម្រសម្រាប់មីស៊ីលជំនាន់ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ