អាមេរិកបាញ់ស្ទាក់មីស៊ីល និងយន្តហោះដ្រូន ដែលគំរាមកំហែង​ដល់សន្តិសុខ​សមុទ្រក្រហម

(VOVWORLD) - យោងតាមមន្ត្រីយោធាអាមេរិកបានឲ្យដឹងថា មីស៊ីល និងយន្តហោះដ្រូនទាំងនេះបានបង្កការគំរាមកំហែងដល់នាវាពាណិជ្ជកម្ម និងនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់។
អាមេរិកបាញ់ស្ទាក់មីស៊ីល និងយន្តហោះដ្រូន ដែលគំរាមកំហែង​ដល់សន្តិសុខ​សមុទ្រក្រហម - ảnh 1កងកម្លាំងអាមេរិក និងអង់គ្លេសបានបើកការវាយប្រហារលើគោលដៅក្រុម Houthi ក្នុងប្រទេសយេម៉ែននៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ qdnd.vn

កងទ័ពសហរដ្ឋអាមេរិកនាថ្ងៃទី ២៩ កុម្ភៈបានបាញ់ស្ទាក់ចាប់មីស៊ីល ប្រឆាំងនាវាចល័តចំនួន ៦ គ្រាប់ និងយន្តហោះដ្រូន ១ គ្រឿង ដែលបង្កការគំរាមកំហែងដល់នាវានៅសមុទ្រក្រហម។

ក្នុងសេចក្តីប្រកាសមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X កាលពីម្សិលមិញ (ថ្ងៃទី ២៩ ខែកុម្ភៈ) ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសថា បានបាញ់ស្ទាក់ចាប់មីស៊ីលប្រឆាំងនាវាចល័តចំនួន ៦ គ្រាប់ និងយន្តហោះដ្រូន ១ គ្រឿងនៅសមុទ្រក្រហម។ យោងតាមមន្ត្រីយោធាអាមេរិកបានឲ្យដឹងថា មីស៊ីល និងយន្តហោះដ្រូនទាំងនេះបានបង្កការគំរាមកំហែងដល់នាវាពាណិជ្ជកម្ម និងនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់។

នាថ្ងៃដដែល ប្រមុខកងកម្លាំង Houthi លោក Abdul Malik al-Houthi បានប្រកាសថា ក្រុមនេះនឹង "មានការភ្ញាក់ផ្អើលខាងយោធា ក៏ដូចជាការវាយប្រហារដែលមិនអាចស្មានទុកជាមុននៅសមុទ្រក្រហម ឈូងសមុទ្រ Aden និងសមុទ្រអារ៉ាប់" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ