អាមេរិកបណ្តុកបណ្តាក់ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងឧស្ម័ន្ធស៊ីរី

អាមេរិកបណ្តុកបណ្តាក់ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងឧស្ម័ន្ធស៊ីរី  - ảnh 1
ជំលោះនៅតែកើតឡើងនៅទីក្រុង Aleppo របស់ស៊ីរី
(រូបថតៈ Internet)

(VOV)-នាថ្ងៃទី ១០ សីហា រដ្ឋាភិបាលអាមេរិកបានបណ្តុកបណ្តាក់ដាក់ទណ្ឌកម្ម
ចំពោះក្រុមហ៊ុនប្រេងឧស្ម័ន្ធរដ្ឋស៊ីរី Sytrol ដោយការចោទប្រកាន់ថា ក្រុមហ៊ុននេះ
មានទំនាក់ទំនងរកស៊ីជាមួយផ្នែកថាមពលអ៊ីរ៉ង់។ ជាក់ស្តែង ក្រសួង​ការបរទេស
អាមេរិកបានចោទប្រកាន់ក្រុមហ៊ុន Sytrol បានបញ្ចូនប្រេងសាំងចំនួន ៣៣ពាន់ តោនឲ្យអ៊ីរ៉ងនាខែមេសាឆ្នាំ២០១២នេះ។ ក្នុងសេចក្តីជូនដំណឹង១ អ្នកនាំពាក្សក្រ
សួងការបរទេសអាមេរិក Patrick Ventrell និយាយថា អាមេរិកនៅតែបារម្ភចំពោះ
បណ្តាទំនាក់ទំនងជិតស្និទ្ធរវាងរបបកាន់អំណាចទាំងពីរនៅអ៊ីរ៉ង់និងស៊ីរី ទន្ទឹមនឹង
នោះសន្យាថានឹងប្រើគ្រប់វិធានការដើម្បីទប់ស្កាត់ការបង្ករអស្ថិរភាពនៅក្នុងតំបន់។

        ក៏ក្នុងថ្ងៃដ៏ដែល នាយករដ្ឋមន្រ្តីអង់គ្លេស David Cameron បានប្រកាសថា
ប្រធានាធិបតីស៊ីរី Bashar al-Assad ត្រូវលាលែងពីដំណែង។ នាយករដ្ឋមន្រ្តី អង់
គ្លេសក៏សង្កត់ធ្ងន់ថា ចំពោះលោក Assad ការចាកចេញដោយសន្តិភាពគឺជារបៀប
ល្អបំផុត។ និងអង់គ្លេសចង់ឲ្យស៊ីរីមានការផ្ទេប្តូរពីរដ្ឋាភិបាលបច្ចុប្បន្ន និងបើកឱ
កាសថ្មីឲ្យប្រជាជនស៊ីរី។ អង់គ្លេសជាប្រទេស១ក្នុងចំណោមប្រ​ទេសលោកខាង
លិចបង្ករការគាបសង្កត់យ៉ាងខ្លាំងក្លារទៅលើរដ្ឋអំណាចរបស់ ប្រធានាធិបតី
Assad។

        ខណៈពេលនោះ នៅស៊ីរីចំនួនមនុស្សភៀសខ្លួនពីទីក្រុង Aleppo របស់​ស៊ីរី
ទៅកាន់បណ្តាប្រទេសជិតខាង​កាន់តែកើនឡើង។ នេះជារបាយការណ៌ថ្មីបំផុត
ដោយឧត្តមស្នងការនៃអ.ស.បទទួលបន្ទុកជនភៀសខ្លួនបាននាំចេញនាថ្ងៃទី១០
សីហា។ ជនភៀសខ្លួនភាគច្រើនត្រូវរស់នៅក្នុងស្ថានភាពខ្វះស្បៀងអាហារនិង
ថ្នំាពេទ្យ។ ចំពោះមុខស្ថានភាពនេះ អាមេរិក អង់គ្លេសនិងប្រទេសអ៊ឺរ៉ុបមួយចំនួន
បានបង្កើនការជួយឧបត្ថម្ភដល់ជនភៀសខ្លួនទាំងនោះ៕

 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ