អាមេរិកបន្កើនវិធានការដាក់ទណ្ឌកម្មចំពោះវេណេហ្ស៊ុអេឡា

(VOVWORLD) - នៅថ្ងៃទី ១៩ ខែមីនា អាមេរិកបានដាក់ទណ្ឌកម្មថ្មីទៅលើក្រុមហ៊ុនរករុករ៉ែMinerven របស់រដ្ឋវ៉េណេស៊ុយអេឡា និងប្រធានក្រុមហ៊ុននេះ លោក Adrian Perdomo។ កាយវិការនេះគឺសំដៅទៅលើការរឹតបន្តឹងសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ប្រទេសអាមេរិកខាងត្បូងនេះ។
អាមេរិកបន្កើនវិធានការដាក់ទណ្ឌកម្មចំពោះវេណេហ្ស៊ុអេឡា - ảnh 1រដ្ឋមន្រ្តីការបរទេសវេណេហ្ស៊ុអេឡា លោក Jorge Arreaza  

អាមេរិកបានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសវេណេហ្ស៊ុអេឡា ក្នុងនោះមានការដកហូតទិដ្ឋាការរបស់មន្ត្រីនិងសមាជិកគ្រួសារវេណេហ្សុយអេឡាសរុបចំនួនជាង ៦០០ នាក់ រួមទាំងដាក់ទណ្ឌកម្មលើវិស័យសេដ្ឋកិច្ចផងដែរ។ នាខែកុម្ភៈកន្លងទៅ រដ្ឋមន្រ្តីការបរទេសវេណេហ្ស៊ុអេឡា លោក Jorge Arreaza បានអះអាងថា ការដាក់ទណ្ឌកម្មរបស់អាមេរិកធ្វើឱ្យប្រជាជនប្រទេសនេះរងការលំបាកលំបិនយ៉ាងខ្លាំងផងដែរ។ លោកក៏បន្តថាការហ៊ុំព័ទ្ធរបស់អាមេរិកគឺជាមូលហេតុនៃវិបត្តិសេដ្ឋកិច្ចនៅប្រទេសវ៉េណេស៊ុយអេឡា។ មន្ត្រីរូបនេះបានឲ្យដឹងថាវេណេហ្ស៊ុយអេឡាបានចុះហត្ថលេខាលើកិច្ចសន្យាលក់ប្រេងជាមួយប្រទេសមួយចំនួនដោយមិនអើពើដល់រាល់ការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ