អាមេរិកបន្តគាំទ្រជំនួយមនុស្សធម៌អន្តរជាតិដល់កូរ៉េខាងជើង

(VOVWORLD) - ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិកចំពោះការរក្សានិងការប៉ុនប៉ងបំពេញ បន្ថែមទណ្ឌកម្មប្រឆាំងនឹងក្រុងព្យុងយ៉ាង។

អាមេរិកបន្តគាំទ្រជំនួយមនុស្សធម៌អន្តរជាតិដល់កូរ៉េខាងជើង - ảnh 1រថយន្តដឹកទំនិញឧបត្ថម្ភនៅទីក្រុងព្រំដែន Paju របស់កូរ៉េខាងត្បូងមុនពេលទៅកាន់កូរ៉េខាងជើង។ (រូបថត៖ Yonhap/TTXVN)
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃទី ៣០ ខែមិថុនា ថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រការផ្តល់ជំនួយមនុស្សធម៌អន្តរជាតិដល់ប្រជាជនកូរ៉េខាងជើង។
មន្ត្រីនេះត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Yonhap ថា "សហរដ្ឋអាមេរិកបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ដោយក្ដីសង្ឃឹមថា កូរ៉េខាងជើងនឹងទទួលយក"។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិកចំពោះការរក្សានិងការប៉ុនប៉ងបំពេញ បន្ថែមទណ្ឌកម្មប្រឆាំងនឹងក្រុងព្យុងយ៉ាង។
មុននោះ នាថ្ងៃទី១៤ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយយ៉ាងច្បាស់ថា "យើងខ្ញុំនឹងបន្តដាក់សម្ពាធ ដរាបណារដ្ឋា ភិបាលក្រុងព្យុងយ៉ាងផ្លាស់ប្តូរទិសដៅ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ