អាមេរិកបានបើកចំហរអំពីលទ្ធភាពតភ្ជាប់កិច្ចចរចារស្តីពីអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង

(VOVWORLD) - បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក Stephen Biegun បានវាយតម្លៃថាទីក្រុងវ៉ាស៊ីនតោននៅតែបើកចំហអំពីលទ្ធភាពតភ្ជាប់កិច្ចចរចាស្តីពីអាវុធនុយក្លេអ៊ែរជាមួយក្រុងព្យុងយ៉ាងដោយមិនអើពើដល់សកម្មភាពនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។
អាមេរិកបានបើកចំហរអំពីលទ្ធភាពតភ្ជាប់កិច្ចចរចារស្តីពីអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង - ảnh 1 បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក Stephen Biegun 

ការវាយតម្លៃរបស់លោក Biegun ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha ចំពេលមានការព្រួយបារម្ភចំពោះកាយវិការថ្មីរបស់កូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះអាចបង្វែរការខិតខំប្រឹងប្រែងសំដៅរំលាយអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េផងដែរ ។ ទន្ទឹមនឹងនេះដែររដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Takeshi Iwaya បានឲ្យដឹងថាវត្ថុហោះហើរដែលកូរ៉េខាងជើងបាញ់នាថ្ងៃទី ៩ ឧសភាគឺជាមីស៊ីលផ្លោង។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន លោក Takeshi Iwaya បានថ្លែងថា ផ្អែកតាមលទ្ធផលវិភាគរហូតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានអះអាងថាកូរ៉េខាងជើងបានបាញ់    មីស៊ីលផ្លោងរយៈចម្ងាយខ្លីនៅថ្ងៃទី ៩ ខែឧសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ