​អាមេរិកបានរិះគន់ចិនអំពីការដែលយន្តហោះប្រដេញចិនហោះឆាបយន្តហោះរបស់ជប៉ុន

​អាមេរិកបានរិះគន់ចិនអំពីការដែលយន្តហោះប្រដេញចិនហោះឆាបយន្តហោះរបស់ជប៉ុន - ảnh 1
អាមេរិកបានរិះគន់ចិនអំពីការដែលយន្តហោះប្រដេញចិនហោះឆាបយន្តហោះរបស់ជប៉ុន

(VOV)_ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន នាថ្ងៃទី១១ មិថុនា អ្នកនាំ
ពក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki បានអះអាងថា៖ ​មិនថា​សកម្មភាពណាមួយដែលរារាំង​ដល់​សេរីភាពខាង​អាកាសចរណ៍ក្នុង​ដែនអា​កាសអន្តរជាតិ សុទ្ធតែបង្កើនភាពតានតឹងក្នុងតំបន់ និងអាចនាំមកនូវការប្រឈម
មុខ​ដាក់គ្នា​។ អ្នកនាំពាក្យរូប​នេះបានដាស់តឿ​ន​ជប៉ុន និងចិន ត្រូវបង្កើតប្រព័ន្ធ
សារព័ត៍មានមួយ ​ដើម្បីជៀសវាងការគិតគូរខុសឆ្គងប្រកបដោយ​គ្រោះថ្នាក់អាច
កើតមាន​ឡើងគួរអោយសោកស្ដាយនៅលើសមុទ្រឬនៅលើអាកាស។

          នាថ្ងៃទី២៥ ឧសភា កន្លងទៅ យន្តហោះចម្បាំងចំនួន២គ្រឿងរបស់ចិន ក៏
បានហោះឆាបជិតនឹងបណ្ដាយន្តហោះជប៉ុន ដោយចៃដន្យ នៅលើតំបន់សមុទ្រ
អន្តរជាតិផងដែរ។ តូក្យូរបានរិះគន់ចិនបានទៅហួសពីការកំណត់ហើយ​ និងបាន​អោយដឹងថាបណ្ដាយន្តហោះរបស់ប្រទេសនេះ បានរារាំងយន្តហោះរបស់ចិន
ចំនួន៤១៥លើក ពេលដែលហោះហើរចូលក្នុងដែនអាកាសរបស់ជប៉ុន ពីខែ
មិនាឆ្នាំ ២០១២ ដល់ខែមិនាឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ