អាមេរិកប្រកាសសម្រេចរួចរាល់ការបំផ្លាញទាំងស្រុងលើឃ្លាំងស្តុកអាវុធគីមី

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden  បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកកំពុងបោះមួយជំហានទៀត ដើម្បីខិតទៅជិតពិភពលោកដែលគ្មានការភ័យខ្លាចដោយសារអាវុធគីមី។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសនាថ្ងៃទី ៧ ខែកក្កដាថា សហរដ្ឋអាមេរិកបានសម្រេចរួចរាល់ការបំផ្លិចបំផ្លាញទាំងស្រុងលើឃ្លាំងស្តុកអាវុធគីមីដែលមានអាយុកាលរាប់ទសវត្សរ៍របស់ខ្លួន ដោយបំពេញតាមការប្តេជ្ញាចិត្តនៅក្រោមសន្ធិសញ្ញាអាវុធគីមី ដែលមានតាំងពី ៣ ទសវត្សរ៍កន្លងមក។ លោក Biden បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកកំពុងបោះមួយជំហានទៀត ដើម្បីខិតទៅជិតពិភពលោកដែលគ្មានការភ័យខ្លាចដោយសារអាវុធគីមី។

សហរដ្ឋអាមេរិកគឺជាប្រទេសហត្ថលេខីចុងក្រោយនៃអនុសញ្ញាអាវុធគីមីដើម្បីបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងការបំផ្លាញឃ្លាំងអាវុធគីមីទាំងអស់ "ដែលបានប្រកាស" មុននោះ ទោះបីជាប្រទេសមួយចំនួនត្រូវបានគេជឿថា បានស្តុកទុកអាវុធទាំងនេះដោយសម្ងាត់ក៏ដោយ។ លោក Fernando Arias មេដឹកនាំនៃអង្គការហាមឃាត់អាវុធគីមី (OPCW) បានគូសបញ្ជាក់ថា "ការសម្រេចរួចរាល់ការបំផ្លិចបំផ្លាញលើឃ្លាំងអាវុធគីមីទាំងអស់ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ"។ យោងតាមលោក Kingston Reif ជំនួយការរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកការកាត់បន្ថយការគំរាមកំហែង និងការគ្រប់គ្រងអាវុធ ហើយការបំផ្លិចបំផ្លាញជាយថាហេតុនៃអាវុធគីមីរបស់សហរដ្ឋ អាមេរិក "នឹងបិទជំពូកដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រយោធា ប៉ុន្តែវាជាជំពូកដែលយើងទន្ទឹងរង់ចាំបិទ"។ ក្រុមមន្ត្រីបានឲ្យដឹងថា ការលុបចោលឃ្លាំងស្តុកទុករបស់សហរដ្ឋអាមេរិក គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់អនុសញ្ញាអាវុធគីមី ដែលបានចូលជាធរមានក្នុងឆ្នាំ ១៩៩៧ ដោយមានការចូលរួមពីប្រទេសចំនួន ១៩៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ