អាមេរិកប្រឆាំងជំទាស់នឹងការទាមទារដោយគ្មានមូលដ្ឋានគតិយុត្តរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - ក្រសួងការបរទេសអាមេរិកបានអំពាវនាវឲ្យចិន “បញ្ឈប់សកម្មភាពដោយ ខុសច្បាប់និងការបង្កសម្ពាធនៅសមុទ្រខាងកើត” ព្រមទាំងបញ្ជាក់ថា រាល់ការទាមទារ ដែលចិនហៅថា “ផ្អែកលើប្រវត្តិសាស្ត្រ” នោះ គឺគ្មានមូលដ្ឋានគតិយុត្តដែរ។
អាមេរិកប្រឆាំងជំទាស់នឹងការទាមទារដោយគ្មានមូលដ្ឋានគតិយុត្តរបស់ចិននៅសមុទ្រខាងកើត - ảnh 1រូបភាពដោយផ្កាយរណបកាលពីខែមីនាឆ្នាំ២០២១បានបង្ហាញឲ្យឃើញ នាវាចិនចុះចតនៅថ្មប៉ប្រះទឹក Ba Dau នៅសមុទ្រខាងកើត។ (រូបថត៖AFP)
នៅថ្ងៃទី១២ ខែមករា នាយកដ្ឋានទទួលបន្ទុកបញ្ហាមហាសាគរ បរិស្ថាននិងវិទ្យា សាស្ត្រអន្តរជាតិ ចំណុះក្រសួងការបរទេសអាមេរិក បានប្រកាសឯកសារស្រាវជ្រាវ មួយ ដែលប្រឆាំងជំទាស់នឹង “ការទាមទារដោយខុសច្បាប់” របស់ចិននៅសមុទ្រ ខាងកើត ក្នុងនោះបានច្រានចោលមូលដ្ឋានភូមិសាស្ត្រនិងប្រវត្តិសាស្ត្រទាំងអស់របស់ ប៉េកាំង។
ឯកសារស្រាវជ្រាវកម្រាស់៤៧ទំព័រនេះ បានបញ្ជាក់ថា ការទាមទាររបស់ចិននៅ សមុទ្រខាងកើតគឺគ្មានមូលដ្ឋានស្របតាមច្បាប់អន្តរជាតិនោះឡើយ។ ឯកសារក៏បាន បញ្ជាក់ផងដែរថា រាល់ការទាមទារទាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបទបញ្ញត្តិ ជាច្រើននៃច្បាប់អន្តរជាតិ ដែលត្រូវបានចែងនៅក្នុងអនុសញ្ញាអង្គកាសហប្រជាជាតិ អំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
ក្រសួងការបរទេសអាមេរិកបានអំពាវនាវឲ្យចិន “បញ្ឈប់សកម្មភាពដោយ ខុសច្បាប់និងការបង្កសម្ពាធនៅសមុទ្រខាងកើត” ព្រមទាំងបញ្ជាក់ថា រាល់ការទាមទារ ដែលចិនហៅថា “ផ្អែកលើប្រវត្តិសាស្ត្រ” នោះ គឺគ្មានមូលដ្ឋានគតិយុត្តដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ