អាមេរិកពិចារណាលើតួនាទីសមស្របសំដៅបន្ធូរស្រាលភាពតានតឹងខាងពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូង

(VOVWORLD) -ក្រុមមន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថា ជម្លោះខាងសេដ្ឋកិច្ចនឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខត្រីភាគីរវាងកូរ៉េខាងត្បូង អាមេរិក និងជប៉ុនទេ។
អាមេរិកពិចារណាលើតួនាទីសមស្របសំដៅបន្ធូរស្រាលភាពតានតឹងខាងពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូង - ảnh 1 សេចក្តីជូនដំណឹងអំពីផ្សារទំនើបនៅប្រទេសកូរ៉េខាងត្បូងមិនលក់ផជប៉ុនផលិតផលរបស់ជប៉ុនឡើយ (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៥ ខែកក្កដា ក្រុមមន្ត្រីអាមេរិកបានសន្យាថា នឹងពិចារណាលើលទ្ធភាព ដើរតួនាទីឲ្យសមស្រប ក្នុងការបន្ធូរស្រាលភាពតានតឹងរវាងកូរ៉េខាងត្បូង និងជប៉ុន  ក្នុងបរិបទដែលទីក្រុងសេអ៊ូលកំពុងស្វែងរកតួនាទីជាអ្នកសម្រុះសម្រួល របស់ទីក្រុងវ៉ាស៊ីនតោន សំដៅប្រែក្រឡាស់នូវសេចក្ដីសម្រេចចិត្តរបស់ទីក្រុងតូក្យូក្នុងការ រឹតបន្តឹងបទបញ្ញត្តិនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ទៅកាន់កូរ៉េខាងត្បូង។

យោងតាមប្រភពព័ត័មានរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ការសន្យាពោលខាងលើត្រូវបានធ្វើឡើង នៅក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំកូរ៉េខាងត្បូង និងអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍កន្លងទៅ។ទោះជាយ៉ាង ណាក៏ដោយ ក្រុមមន្ត្រីអាមេរិកបានចាត់ទុកថា ដោយសារប្រទេសកូរ៉េខាងត្បូង និងនិងជប៉ុនគឺសុទ្ធតែជាម្ព័ន្ធមិត្តដ៏ជិតស្នទ្ធបំផុតរបស់អាមេរិក បានជាទីក្រុងវ៉ាស៊ីន តោនមានការពិបាកក្នុងការដោះស្រាយបញ្ហានេះ។ ក្រុមមន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថា ជម្លោះខាងសេដ្ឋកិច្ចនឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខត្រីភាគីរវាងកូរ៉េខាងត្បូង អាមេរិក និងជប៉ុនទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ