អាមេរិកពិនិត្យមើលវិធានការវាយប្រហារដោយជើងអាកាសនៅអ៊ីរ៉ាក់

អាមេរិកពិនិត្យមើលវិធានការវាយប្រហារដោយជើងអាកាសនៅអ៊ីរ៉ាក់ - ảnh 1
នាវា USS Mesa Verde ដឹកកងម៉ារីនរបស់អាមេរិកចំនួន៥៥០នាក់បានឈានចូលឈូងសមុទ្រពែក្យ (Strategypage.com)

        Vovworld-រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី១៦មិថុនា​
បានឲ្យដឹងថា វ៉ាស៊ីនតោនកំពុងពិនិត្យមើលដំណើរការវាយប្រហារដោយជើង
អាកាស​និងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់រុញថយក្រោយកំលាំងបះ
បោរ​ឥស្លាម។ លោក Kerry បានសង្កត់ធ្ងន់ថា ការវាយប្រហារដោយជើងអាកាស
មិន​ទាន់ជាចំលើយដ៏គ្រប់គ្រាន់ឡើយ ប៉ុន្តែវាជាវិធានការសំខាន់សំដៅទប់ស្កាត់​
ការ​ដែលប្រជាជនត្រូវភេរវកម្ម។ លោកបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក
Barack Obama កំពុងពិនិត្យមើលលើគ្រប់វិធានការរួមមានការវាយប្រហារដោយ​
យន្តហោះ​ចម្បាំងគ្មានអ្នកបើកបរ។

        ក្នុងបំរ៉ែបំរួលមួយទៀត កាណាល់ទូរទស្សន៍ CNN បានជូនដំណឹងថា នាវា
USS Mesa Verde ដឹកកងម៉ារីនរបស់អាមេរិកចំនួន៥៥០នាក់បានឈានចូល​ឈូង
​សមុទ្រពេច ដើម្បីត្រៀមខ្លួនជាស្រេចក្នុងករណីដែលវ៉ាស៊ីនតោនសំរេច​ចិត្តប្រើ
ប្រាស់វិធានការយោធាជួយឧបត្ថម្ភរដ្ឋាភិបាលអ៊ីរ៉ាក់។ មុននោះ នាថ្ងៃទី​១៤មិថុនា អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ USS George H.W. Bush ឈានទៅដំបន់ឈូង
សមុទ្រពែក្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ