អាមេរិកមិនទាន់សម្រេចចិត្តលើយុទ្ធសាស្រ្តថ្មីនៅអាហ្វហ្គានីស្ថាន

(VOVWORLD) -ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ១៨ សីហា បានពិនិត្យមើលវិធានការស្ដីពីយុទ្ធសាស្រ្តថ្មីនៅអាហ្វហ្គានីស្ថានជាមួយមន្ត្រីពិគ្រោះយោបល់របស់ខ្លួន។
អាមេរិកមិនទាន់សម្រេចចិត្តលើយុទ្ធសាស្រ្តថ្មីនៅអាហ្វហ្គានីស្ថាន - ảnh 1អាមេរិកមិនទាន់សម្រេចចិត្តលើយុទ្ធសាស្រ្តថ្មីនៅអាហ្វហ្គានីស្ថាន 

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ១៨ សីហា បានពិនិត្យមើលវិធានការស្ដីពីយុទ្ធសាស្រ្តថ្មីនៅអាហ្វហ្គានីស្ថានជាមួយមន្ត្រីពិគ្រោះយោបល់របស់ខ្លួន។ នេះគឺជាកិច្ចប្រជុំថ្មីបំផុតរវាងមន្ត្រីជាន់ខ្ពស់របស់អាមេរិកអំពីស្ថានភាពអាហ្វហ្គានីស្ថាននិងយុទ្ធសាស្ត្រសន្តិសុខជាតិនៅអាស៊ីខាងលិច។ ថ្លែងមតិទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបនេះ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានឲ្យដឹងថាប្រធានាធិបតីកំពុងស្រាវជ្រាវ និងពិចារណាអំពីវិធានការ និងជូនដំណឹងជាផ្លូវការដល់ប្រជាពលរដ្ឋអាមេរិក បណ្ដាសម្ព័ន្ធមិត្តនិងដៃគូ ក៏ដូចជាពិភពលោកទាំងមូលនាពេលសមស្របមួយ។

នាបច្ចុប្បន្ន មន្ត្រីអាមេរិកនៅតែបែកបាក់ស្ដីពីការដែលប្រទេសនេះ គួរតែដកកងទ័ពទាំងអស់នៅក្នុងអាហ្វហ្គានីស្ថានឬរក្សាកងទ័ពនៅកំរិត ៨៤០០ នាក់ដើម្បីប្រមូលផ្ដុំប្រយុទ្ធប្រឆាំងភេរវកម្ម។

អស់រយៈពេលជាង ១៥ ឆ្នាំមកហើយចាប់តាំងពីពេលអាមេរិកបានចាប់ផ្តើមសង្គ្រាមនៅអាហ្វហ្គានីស្ថាន ផ្តួលរំលំរបបតាលីបាន ការជម្លោះ
នៅតែគ្មានសញ្ញាបញ្ចប់នៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ