អាមេរិកលើកលែងការដាក់ទណ្ឌកម្មលើជំនួយមនុស្សធម៌ចំពោះអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ២៧ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិកបានអនុញ្ញាតឲ្យធនាគារកណ្តាលអ៊ីរ៉ង់ដែលកំពុងរងការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ធ្វើប្រតិបត្តិការពាណិជ្ជកម្មក្នុងគោលបំណងមនុស្សធម៌។
អាមេរិកលើកលែងការដាក់ទណ្ឌកម្មលើជំនួយមនុស្សធម៌ចំពោះអ៊ីរ៉ង់ - ảnh 1 អាគាររតនាគារសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (រូបថតៈ AFP / TTXVN)

យោងតាមក្រសួងហិរញ្ញវត្ថុអាមេរិក ជំហានខាងលើស្ថិតក្នុងការសម្រេចចិត្តបង្កើតកាណាល់ជំនួយមនុស្សធម៌ជាផ្លូវការរបស់ស្វីស។ កាណាល់ជំនួយមនុស្សធម៌នេះ បានធ្វើសកម្មភាព យ៉ាងពេញលេញចាប់តាំងពីថ្ងៃទី ២៧ ខែកុម្ភៈ បន្ទាប់ពីទទួលបានការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោន ដែលតាមនោះ សហគ្រាសអាចបញ្ជូនស្បៀងអាហារ ថ្នាំពេទ្យនិងទំនិញសំខាន់ៗផ្សេងទៀតទៅកាន់អ៊ីរ៉ង់។

កាលពីសប្តាហ៍មុន តំណាងពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហាអ៊ីរ៉ង់ លោក Brian Hook បានឲ្យដឹងថា មានក្រុមហ៊ុនស្បៀងអាហារនិងឱសថជាច្រើន យកចិត្តទុកដាក់ដល់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមនុស្សធម៌ស្វីស ជាឯកសារដែលត្រូវបានចាប់ផ្តើមប្រតិបត្តិការសាកល្បងកាលពីដើមឆ្នាំនេះ ជាមួយនឹងឡូត៍ទំនិញថ្នាំពេទ្យ។ កិច្ចព្រមព្រៀងនេះធានាថា ក្រុមហ៊ុននាំចេញនិងក្រុមហ៊ុនពាណិជ្ជកម្មដែលប្រតិបត្តិការនៅក្នុងវិស័យស្បៀងអាហារ ឱសថនិងសុខាភិបាល និងទីស្នាក់ការនៅស្វីសមានកាណាល់ទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាពជាមួយធនាគារមួយនៅក្នុងប្រទេសនេះ តាមនោះធានាការទូទាត់ប្រាក់សម្រាប់ទំនិញនាំចេញរបស់ក្រុមហ៊ុនទាំងនេះទៅកាន់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ