អាមេរិកវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូតលោក Nguyen Quang Vinh

(VOVWORLD) -ក្រសួងការបរទេសអាមេរិកទើបនឹងរៀបចំពីធីជំរាបលាបញ្ចប់បេសកកម្មការទូតជូនចំពោះឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Quang Vinh។ 
អាមេរិកវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូតលោក Nguyen Quang Vinh  - ảnh 1ទិដ្ឋភាពនៃពីធីជំរាបលាបញ្ចប់បេសកកម្មការទូតជូនចំពោះឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Quang Vinh  (រូបថត: Doan Hung / Vietnam +) 

ថ្លែងមតិនៅទីនេះ ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Patrick Murphy និងប្រធាននាយកដ្ឋានពិធីការ លោក Sean Lawler បានវាយតម្លៃថា៖ ក្នុងរយៈពេល ៣ ឆ្នាំ បំពេញបេសកកម្មការទូតរបស់លោក Pham Quang Vinh នោះ ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម និងអាមេរិកមានជំហានអភិវឌ្ឍន៍សំខាន់ៗលើគ្រប់វិស័យ។ លោក Murphy និងលោក Sean Lawler បានថ្លែងអំណរគុណចំពោះការរួមវិភាគទានដ៏សកម្មរបស់លោក Pham Quang Vinh ក្នុងអាណត្តិបេសកម្មការទូតរបស់ខ្លួន។ រីឯខ្លួនវិញ លោក Pham Quang Vinh បានអះអាងថា៖វៀតណាមគោរពទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាម និងអាមេរិក ហើយមានជំនឿជាក់ថា៖ទំនាក់ទំនងនេះនឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ