អាមេរិកវាយតំលៃស្ថានភាពនៅស៊ីរីកំពុងស្ថិតក្នុងពេលវេលាសំខាន់


អាមេរិកវាយតំលៃស្ថានភាពនៅស៊ីរីកំពុងស្ថិតក្នុងពេលវេលាសំខាន់ - ảnh 1
អាមេរិកវាយតំលៃស្ថានភាពនៅស៊ីរីកំពុងស្ថិតក្នុងពេលវេលាសំខាន់ (Image: VNA)

(VOVworld) – វ៉ាស៊ីនតោនប្រុងប្រយ័ត្នចាត់ទុកថា៖ បទឈប់បាញ់នៅស៊ីរីត្រូវ
បានគោរពក្តី ប៉ុន្តែ នៅមានការរំលោភមួយចំនួន។ ក្នុងសេចក្តីប្រកាសនាថ្ងៃទី
១១ មិនា ថា៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby បាន
វាយ តំលៃថា៖ បទឈប់បាញ់ជួយបន្ធូស្រាលស្ថានភាពអំពើហឹង្សានៅស៊ីរី
ហើយ អនុញ្ញាត្តឲ្យអនុវត្តសកម្មភាពមនុស្សធម៌នៅតំបន់ដែលត្រូវបានហុំព័ទ្ធ។
ប៉ុន្តែ មន្ត្រីរូបនេះក៏បានប្រុងប្រយ័ត្នក្នុងពេលវាយតំលៃជំលោះនៅស៊ីរីដែល
កំពុងស្ថិតនៅពេលវេលាសំខាន់ ព្រមទាំង​ អំពាវនាវឲ្យភាគីនានាក្តាប់ជាប់
ឱកាស ផងដែរ។ វ៉ាស៊ីនតោនព្រួយបារម្មណ៍ជ្រាលជ្រៅចំពោះការរំលោភ
លើបទឈប់បាញ់ ក្នុងនោះ មានការវាយប្រហារទៅលើជនស៊ីវិលនិងភាគី
ប្រឆាំង។ នាថ្ងៃដដែល តំណាងនៃអង្គការមនុស្សធម៌របស់ អ.ស.ប. ចំនួន
១១ បានចេញសេចក្តីប្រកាស រួមដែលកូសសម្គាល់ពេលវេលា ៥ ឆ្នាំផ្ទុះ
ឡើងសង្គ្រាមនៅស៊ីរី ក្នុងនោះ ស្ងើចសរ សើការខំប្រឹងប្រែងនឹងសញ្ញា
វិជ្ជមាននានាបន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្ត។ ក្នុងព្រឹត្តិការណ៍ទាក់
ទិនមួយទៀត នាថ្ងៃទី ១១ មិនា គណៈកម្មាធិការចរចារជាន់ខ្ពស់របស់
ភាគីប្រឆាំងនៅស៊ីរីបានប្រកាសនឹងចូលរួមការចរចារសន្តិភាពនៅ ទីក្រុង
 Geneva ស្វីស​នាថ្ងៃទី ១៤ មិនា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ