អាមេរិកស្នើឲ្យក្រុមប្រឹក្សាអ.ស.បដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីបញ្ហាអ៊ីរ៉ង់

(VOVWORLD) - ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.បលោកស្រី Nikki Haley នាថ្ងៃទី២ មករា បានស្នើឲ្យក្រុមប្រឹក្សាអ.ស.បដំណើរការកិច្ចប្រជុំ ជាបន្ទាន់អំពីស្ថានភាពនៅអ៊ីរ៉ង់។
អាមេរិកស្នើឲ្យក្រុមប្រឹក្សាអ.ស.បដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីបញ្ហាអ៊ីរ៉ង់ - ảnh 1   ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.បលោកស្រី Nikki Haley (រូបថត៖ AFP/TTXVN)

     ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.បលោកស្រី Nikki Haley នាថ្ងៃទី២ មករា បានស្នើឲ្យក្រុម ប្រឹក្សាអ.ស.បដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីស្ថានភាពនៅអ៊ីរ៉ង់។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋាន សារព័ត៌មាន លោកស្រី Haley ឲ្យដឹងថា ករណីធ្វើ បាតុកម្មនៅអ៊ីរ៉ង់កើតមានឡើងដោយព្រមៗគ្នា ហើយសង្កត់ធ្ងន់ថា អាមេរិកមាន បំណងជួយឲ្យសម្លេងរបស់ប្រជាជនអ៊ីរ៉ង់លាន់លឺថែមទៀត។ ក្រៅពីនោះ ឯកអគ្គ រដ្ឋទូតអាមេរិកក៏ច្រានចោលទស្សនៈដែលថា ករណីបាតុកម្មនៅអ៊ីរ៉ង់ គឺដោយខាងក្រៅធ្វើឡើង។  

       នាថ្ងៃដដែល អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានសំដែ ងក្ដីសោកស្ដាយ ចំពោះ ស្ថានការណ៍ដែលបរិមាណអ្នកស្លាប់បានកើនឡើងក្នុង បាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ ព្រមទាំង អំពាវនាវ ឲ្យសាធារណៈរដ្ឋអ៊ីស្លាមនេះ គោរពសិទ្ធិរបស់បាតុករប្រកបដោយ សន្តិភាពផងដែរ។   

      ក្នុងពេលនោះ អញ្ជើញថ្លែងមតិលើទូរទស្សន៍ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ចាត់ទុកថា សត្រូវរបស់ប្រទេសនេះបានធ្វើអន្តរាគមន៍ ទៅក្នុងបាតុកម្ម  ហើយ សង្កត់ធ្ងន់ថាពួកសត្រូវទាំងនេះតែងតែស្វែងរកឱកាសកដ៏ដូច ជាស្នាមប្រេះដើម្បីជ្រៀតចូល និងវាយប្រហារ ទៅលើអ៊ីរ៉ង់ដោយការប្រើប្រាស់ មធ្យោបាយខុសគ្នាជាច្រើនដូចជានយោបាយ អាវុធ និងសម្ភារៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ