អាមេរិកសម្រេចបន្តរក្សាកងទ័ពនៅស៊ីរី

(VOVWORLD) - នៅកិច្ចប្រជុំនាពេលថ្មីៗនេះនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ប្រធានាធិបតីអាមេរិក លោក Donald Trump បានឯកភាពអំពីការរក្សាកងទ័ពនៅ ស៊ីរីតទៅទៀត។ 
អាមេរិកសម្រេចបន្តរក្សាកងទ័ពនៅស៊ីរី  - ảnh 1 អាមេរិកសម្រេចបន្តរក្សាកងទ័ពនៅស៊ីរី 

នៅកិច្ចប្រជុំនាពេលថ្មីៗនេះនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ប្រធានាធិបតីអាមេរិក លោក Donald Trump បានឯកភាពអំពីការរក្សាកងទ័ពនៅ ស៊ីរីតទៅទៀត។ អ្នកប្រមុខសេតវិមានបានចាត់ទុកថា៖ ការក្សាទាហានអាមេរិក នៅស៊ីរីគឺសំដៅធានាការកំទេចទាំងស្រុងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ក្នុងតំបន់ ហើយបង្កលក្ខណៈដើម្បី អ.ស.ប. ជួយស្ថិរភាពស្ថានភាពនៅស៊ីរីមុន ពេលកងទ័ពអាមេរិកដកចេញពីប្រទេសនេះ។ មុននេះ នាយកទីភ្នាក់ងារចារកិច្ច ជាតិអាមេរិក លោក Dan Coats បានឲ្យដឹងថា៖ រដ្ឋអំណាចអាមេរិកបានមាន សេចក្តីសម្រេចអំពីការដកទ័ពចេញអស់ពីស៊ីរីហើយនឹងមានសេចក្តីប្រកាសជាផ្លូវ ការអំពីបញ្ហានេះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ