អាមេរិកសម្លាប់មេដឹកនាំអាល់កៃដានៅយេម៉ែន

(VOVWORLD) -នាថ្ងៃទី ២២ មិថុនា អាមេរិកបានប្រកាសថា មេដឹកនាំនៃអង្គការភេរវកម្មអាល់កៃដានៅខេត្ត Chabwa (យេម៉ែន)
អាមេរិកសម្លាប់មេដឹកនាំអាល់កៃដានៅយេម៉ែន - ảnh 1អាមេរិកសម្លាប់មេដឹកនាំអាល់កៃដានៅយេម៉ែន 

     នាថ្ងៃទី ២២ មិថុនា អាមេរិកបានប្រកាសថា មេដឹកនាំនៃអង្គការភេរវកម្មអាល់កៃដានៅខេត្ត Chabwa (យេម៉ែន) ដែលជាទីតាំងស្នាក់នៅមួយរបស់ក្រុមភេរវកម្មជ្រុលនិយមនៅប្រទេសនេះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមជើងអាកាសរបស់អាមេរិក កាលពីថ្ងៃទី ១៦ មិថុនា ម្សិលមិញនេះ។ តាមសេចក្តីថ្លែងការណ៍របស់បញ្ជាការដ្ឋានកណ្ដាលអាមេរិក (CENTCOM) នៅមជ្ឈឹមបូព៌ាថា Abou Khattab al-Awlaki រួមទាំងភេរវករពីរនាក់ផ្សេងៗទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមជើងអាកាស។ ភេរវកររូបនេះ មានឥទ្ធិពលយ៉ាងខ្លាំងចំពោះអង្គការអាល់កៃដានៅឧបទ្វីបអារ៉ាប់ (AQPA) ហើយមានទំនាក់ទំនងជាមួយមេដឹកនាំសំខាន់ផ្សេងៗទៀតរបស់ AQPA។មេដឹកនាំ កងកម្លាំងសន្តិសុខយេម៉ែនម្នាក់បានប្រកាសមុននេះថា សមាជិករបស់ AQPA ចំនួន ៣ នាក់ត្រូវបានសម្លាប់នៅ Chabwa នាថ្ងៃទី ១៦ មិថុនា ក្នុងការវាយប្រហារតាមជើងអាកាសរបស់អាមេរិក ប៉ុន្តែមិនបានបង្ហាញអត្តសញ្ញាណឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ