អាមេរិកស្វាគមន៍ផែនការបង្កើតដែនអាកាសសុវត្ថិភាពនៅស៊ីរី

(VOVWORLD) - នាថ្ងៃទី ៤ ឧសភា អាមេរិកបានស្វាគមន៍ប្រកបដោយប្រុងប្រយ័ត ផែនការរបស់រុស្ស៊ីនិងទួរគីស្តីអំពីការបង្កើតដែនអាកាសសុវត្ថិភាពនៅស៊ីរី ព្រមទាំង សម្តែងនូវការព្រួយបារម្មអំពីការចូលរួមរបស់អ៊ីរ៉ង់។ 
អាមេរិកស្វាគមន៍ផែនការបង្កើតដែនអាកាសសុវត្ថិភាពនៅស៊ីរី  - ảnh 1 អាមេរិកស្វាគមន៍ផែនការបង្កើតដែនអាកាសសុវត្ថិភាពនៅស៊ីរី 

(VOVworld) – នាថ្ងៃទី ៤ ឧសភា អាមេរិកបានស្វាគមន៍ប្រកបដោយប្រុងប្រយ័ត ផែនការរបស់រុស្ស៊ីនិងទួរគីស្តីអំពីការបង្កើតដែនអាកាសសុវត្ថិភាពនៅស៊ីរី ព្រមទាំង សម្តែងនូវការព្រួយបារម្មអំពីការចូលរួមរបស់អ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោកស្រី Heather Nauert បានឲ្យដឹងថា៖ វ៉ាស៊ីនតោន សង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជួយទប់ស្កាត់ស្ថានភាពអំពើហឹង្សា ប៉ុន្តែ នៅ ព្រួយបារម្មអំពីការចូលរួមរបស់អ៊ីរ៉ង់ក្នុងកិច្ចព្រមព្រៀងនេះ។ អាមេរិកវាយតំលៃ ខ្ពស់ចំពោះការខំប្រឹងប្រែងរបស់បណ្ដាប្រទេសគាំពារគឺរុស្ស៊ីនិងទួរគីសំដៅ ដោះស្រាយស្ថានភាពបច្ចុប្បន្ននៅស៊ីរី។ ភាគីអាមេរិកមានគោលបំណងបន្តជួប សន្ទនាជាមួយរុស្ស៊ីស្តីអំពីការខ្នះខ្នែងដើម្បីដោះស្រាយប្រកបដោយមានការ ទទួលខុសត្រូវវិបត្តិនៅស៊ីរីផងដែរ។ នាថ្ងៃដដែល ប្រធានាធិបតីទួរគី លោក   Recept Tayyip Erdogan បានវាយតំលៃផែនការពបង្កើតដែនអាកាសសុវត្ថិភាព នៅស៊ីរីដែលរុស្ស៊ីបានផ្តើមឡើងនឹងជួយ «ដោះស្រាយ ៥០% បញ្ហានៅស៊ីរី»។ លោក Erdogan ក៏បានសង្កត់ធ្ងន់ថា៖ ផែនការបន្ធូរស្រាលភាពតានតឹងនៅស៊ីរី ដែលរុស្ស៊ីនាំចេញគឺជា «និយមន័យថ្មី» ហើយខុសពីការផ្តើមគំនិតមុននេះរបស់ Ankara៕

ប្រតិកម្មទៅវិញ

ផ្សេងៗ