អាមរិក-ហ៊ូឡង់-អ៊ូស្រ្តាលីឯកភាពអំពីការបង្កើនបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី


អាមរិក-ហ៊ូឡង់-អ៊ូស្រ្តាលីឯកភាពអំពីការបង្កើនបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី - ảnh 1
ប្រធានាធិបតីអាមេរិក Barack Obama (Image: VNA)

(VOVworld) – នាថ្ងៃទី ២៤ កក្កដា ប្រធានាធិបតីអាមេរិក Barack Obama បានមាន ការ​ចរចារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រហ៊ូឡង់លោក Mark Rutte។ ថ្នាក់ដឹកនាំទាំង
២ រូប បានចាត់ទុកថា៖ រុស្ស៊ីនៅមិនទាន់មានជំហានចាំបាច់ដើម្បីបន្ធូស្រាលភាព
តានតឹងនៅតំបន់ខាងកើតអ៊ុយក្រែនបន្ទាប់ពីយន្តហោះ  MH17 របស់ក្រុមហ៊ុន
Malaysia Airline ត្រូវធ្លាក់នៅតំបន់មានជំលោះ។ ដោយហេតុនេះ វ៉ាស៊ីនតោននិង
Amsterdam បានឯកភាពស្នើរសហគមន៍អន្តរជាតិត្រូវដាក់បន្ថែមបទទណ្ឌកម្មតម្រង់
ទៅលើម៉ូស្គូ។ នាថ្ងៃដ៏ដែល ក្នុងការចរចារតាមទូរសព័ន្ទជាមួយនាយករដ្ឋមន្ត្រី
អ៊ូស្រ្តាលី លោក Tony Abbott  ថ្នាក់ដឹកនាំទាំង ២ រូបបាន​ឯកភាពដំណើរការស៊ើប
អង្គេត អន្តរជាតិតម្លាភាពដោយគ្រាប់គ្រាន់អំពីរឿងហេតុ MH17។ ក្នុងពេលនោះ
រដ្ឋាភិបាល កាណាដាបានប្រកាសកញ្ចប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងបទហាមឃាត់
ធ្វើដំណើរទៅមកថ្មីតម្រង់ទៅលើបុគ្គលនិងអង្គការរបស់រុស្ស៊ីនិងភាគខាងកើត
អ៊ុយក្រែន ដូចជា ធានាគារ Gazprombank OAO ធានាគារ Vnesheeconom  ក្រុមហ៊ុន
ការពារជាតិ Almaz-Antey ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ