អាមេរិកអង់គ្លេសនិងបារាំងវាយប្រហារទៅលើស៊ីរី៖ បញ្ចប់វគ្គវាយប្រហារទី ១

(VOVWORLD) - ព្រឹកថ្ងៃទី ១៤ មេសា (តាមម៉ោងវៀតណាម) ប្រធានក្រុមប្រឹក្សារអគ្គសេណា ធិការដ្ឋានកងទ័ពចម្រុះអាមេរិក លោក Joseph Dunford បានឲ្យដឹងថា៖ កងទ័ព ចម្រុះបានសម្រេចការវាយប្រហារតាមផ្លូវអាកាសវគ្គទី ១ នៅស៊ីរី។ 
អាមេរិកអង់គ្លេសនិងបារាំងវាយប្រហារទៅលើស៊ីរី៖ បញ្ចប់វគ្គវាយប្រហារទី ១  - ảnh 1 អាមេរិកអង់គ្លេសនិងបារាំងវាយប្រហារទៅលើស៊ីរី៖ បញ្ចប់វគ្គវាយប្រហារទី ១ 

ព្រឹកថ្ងៃទី ១៤ មេសា (តាមម៉ោងវៀតណាម) ប្រធានក្រុមប្រឹក្សារអគ្គសេណា ធិការដ្ឋានកងទ័ពចម្រុះអាមេរិក លោក Joseph Dunford បានឲ្យដឹងថា៖ កងទ័ព ចម្រុះបានសម្រេចការវាយប្រហារតាមផ្លូវអាកាសវគ្គទី ១ នៅស៊ីរី។ នាបច្ចុប្បន្ន អាមេរិកមិនទាន់មានផែនការដំណើរការវាយប្រហារជាបន្តណាមួយឡើយនៅប្រទេសមជ្ឈឹមបូព៌ារនេះទេ។ តាមមន្ត្រីរូបនេះថា អាមេរិកមិនជូនដំណឹង ឲ្យភាគីរុស្ស៊ីមុនពេលចាប់ផ្តើមយុទ្ធនាការនេះទេ។ នាថ្ងៃទី ១៤ មេសា ផ្តោតទៅ លើយុទ្ធនាការវាយប្រហារទៅលើស៊ីរីរបស់អាមេរិកអង់គ្លេសនិងបារាំង ក្រសួង ការបរទេសរុស្ស៊ីបានចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចដោយការវាយប្រហារទៅលើប្រទេសមួយដែលមានអធិបតតេយ្យភាពដែលកំពុងប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មអស់រយៈពេលកន្លងទៅ។ នាថ្ងៃដដែល អនុប្រធានគណៈ កម្មាធិការការពារប្រទេសឌុយម៉ាជាតិរុស្ស៊ី លោក Yuri Shvytkin បានអំពាវនាវឲ្យ មហាសន្និបាត អ.ស.ប. រៀបចំកិច្ចប្រជុំជាបន្ទាន់ដើម្បីថ្កោលទោសយុទ្ធនាការ យោធានេះ។ ក្នុងពេលនោះ ស្ថានីយ៍ទូរទស្សន៍ជាតិស៊ីរី SANA បានរិះគន់ យ៉ាងខ្លាំងការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពចម្រុះអាមេរិក-បារាំង-អង់គ្លេសតម្រង់ទៅលើប្រទេសនេះដែរហើយចាត់ទុកនេះជាការរំលោភយ៉ាងដ៏គំរោលលើច្បាប់អន្តរជាតិ។ នាថ្ងៃនេះដែរ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានចរចាតាមទូរស័ព្ទហើយឯកភាពនឹងសហការយ៉ាងជិតស្និទ្ធដើម្បីតបតវិញ ការវាយប្រហារដោយអាវុធគីមីនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ