អាមេរិកអំពាវនាវចិនបំភ្លឺរាល់ការទាំមទារអំពីអធិបតេយ្យភាពនៅលើសមុទ្រខាងកើត

(VOV)_នៅកិច្ចប្រជុំឆ្លើយដោះសារ នាថ្ងៃទី ៦ កុម្ភៈ (តាមម៉ោងហា​ណូយ) ចំពោះ អនុគណកម្មការអាស៊ី-ប៉ាស៊ីហ្វីក នៃគណកម្មាធិការកិច្ច​ការបរទេសរដ្ឋសភាជាន់ទាប អាមេរិក ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ​ទទួលបុន្ទុកបណ្ដាបញ្ហាអាស៊ីខាងកើតនិ ងប៉ាស៊ីហ្វីក លោក Daniel Russel បានលើកច្បាស់ថា៖ អាមេរិកបានអំពាវនាវចិនជាថ្មី
ប្តងទៀត ត្រូវបំ ភ្លឺអោយបានច្បាស់លាស់និងកែសម្រួលរាល់ការទាមទារអំពីអធិបតេយ្យ
ភាព របស់ប្រទេសនេះនៅ​សមុទ្រខាងកើត។ ទន្ទឹមនឹងនោះក៏​ដាស់តឿនអោយស្វែង
រកដំណោះ ស្រាយសន្តិភាពសំរាប់ទីកន្លែង​ក្តៅគោគុកដែលមានហានិភ័យខ្ពស់នៅទ្វីប
អាស៊ី។

អាមេរិកអំពាវនាវចិនបំភ្លឺរាល់ការទាំមទារអំពីអធិបតេយ្យភាពនៅលើសមុទ្រខាងកើត - ảnh 1
លោក Daniel Russel (http://petrotimes.vn/)

          ថ្លែងមតិនៅទីនេះ លោក Daniel Russel បានអោយដឹងថា៖

          “ ការដែលចិនមិនបំភ្លឺរាល់ការទាមទាររបស់គេនៅសមុទ្រខាងកើត​ បានបង្កឡើង ស្ថានភាពអស្ថិរភាព និងគ្មានសន្តិសុខក្នុងតំបន់។ វាបានកាត់បន្ថយរាល់ការស្រុះចិត្តគំ
និតអំពី ដំណោះស្រាយនានា ឬការព្រមព្រៀងអភិវឌ្ឍន៍រួមប្រកបដោយសមភាពរវាង ភាគីនានាទាមទាអំពីអធិបតេយ្យភាព។​​”

           លោក Daniel Russel  ​បានអះអាងថា៖ ​ការទាមទារនារបស់​ចិនអំពី​សិទ្ធិនាវាចរណ៍ ដែលមិនផ្អែកទៅលើលក្ខណះដីធ្លីនានាដែលត្រូវបាន​ប្រកាសសុទ្ធតែមិនសមស្រប ជាមួយច្បាប់អន្តរជាតិទេ។ និងលោក Daniel Russel ក៏បានអះអាងជាថ្មីម្ដងទៀតថា៖​អាមេរិកមិនទទួលស្គាល់ និង​មិនទទួលយកព្រម​ចំពោះសេចក្ដីប្រកាសអំពីការបង្កើត
តំបន់ ការពារដែនអាកាស​របស់ចិនទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ