អាមេរិកអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងនៅលីប៊ី

(VOVWORLD) - សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ប្រជាជនលីប៊ីភាគច្រើនចង់ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតដោយសន្តិវិធី។ 
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២២ ខែសីហា បានសម្តែងការ ព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការគំរាមកំហែងនៃការប្រឈមមុខដាក់គ្នាដោយហិង្សានៅប្រទេសលីប៊ី ព្រមទាំងបានអំពាវនាវឲ្យភាគីទាំងអស់បន្ធូរបន្ថយភាពតានតឹងភ្លាម មួយរំពិច។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ប្រជាជនលីប៊ីភាគច្រើនចង់ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតដោយសន្តិវិធី។ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យភាគីទាំងអស់បោះបង់អាវុធ ហើយមេដឹកនាំលីប៊ី សន្យាសារជាថ្មីម្ដងទៀតនូវការកំណត់មូលដ្ឋានមួយដ៏ស្របតាមរដ្ឋធម្មនុញ្ញសម្រាប់ការបោះឆ្នោតប្រធានាធិបតី និងរដ្ឋសភា។ ក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា ភាពចលាចលនាពេលបច្ចុប្បន្ននេះ បានរំលឹកឡើងវិញនូវភាពចាំបាច់បន្ទាន់នៃការតែង តាំងបេសកជនពិសេសថ្មីសម្រាប់លីប៊ី ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយនឹងការគាំទ្រពីសហគមន៍អន្តរជាតិ។ សហរដ្ឋអាមេរិកបានបញ្ជាក់ថា នឹងបន្តអំពាវនាវឲ្យមានការអត់ធ្មត់ និងការសន្យា ឡើងវិញចំពោះការបោះឆ្នោតនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដើម្បីស្តាប់របាយ ការណ៍និងការពិគ្រោះយោបល់អំពីស្ថានភាពនៅប្រទេសលីប៊ី នៅថ្ងៃទី ៣០ ខែសីហា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ