អាមេរិក-ឥណ្ឌាជំរុញទំនាក់ទំនងទ្វេភាគី

អាមេរិក-ឥណ្ឌាជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1
អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបចរចារជាមួយ នាយករដ្ឋមន្ត្រីប្រទេសម្ចាសផ្ទះ លោក  Manmohan Singh (Image: Vietnamplus)

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌា (ចាប់ពីថ្ងៃទី ២២ ដល់ទី ២៥
កក្កដា)  នាថ្ងៃទី ២៣ កក្កដា អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបចរចារ
ជាមួយ នាយករដ្ឋមន្ត្រីប្រទេសម្ចាសផ្ទះ លោក Manmohan Singh អំពីរាល់បញ្ហា ក្នុងនោះ​ មានវិធានការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនិងកាត់បន្ថយឧបសក្តិដែលកំពុង
រារាំងបណ្ដាក្រុមហ៊ុនអាមេរិកវិនិយោគចូលក្នុងទីផ្សារឥណ្ឌា។ ភាគីទាំង ២ ក៏បាន
ពិភាក្សាអំពីការខ្វែងគំនិតក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិល ដែលប្រទេស
ទាំង ២ បានអនុម័ត នាឆ្នាំ ២០០៨ ។ តាមនោះ ឥណ្ឌាកំណត់បណ្ដាក្រុមហ៊ុននុយក្លេ
អ៊ែរបរទេសដែលកំពុងធ្វើសកម្មភាពនៅប្រទេសនេះ ត្រូវទទួលខុសត្រូវ ក្នុងករណី ឧបទេ្ទរហេតុនុយក្លេអ៊ែរកើតមានឡើង។ នេះគឺជាមូលហេតុដែលធ្វើឲ្យបណ្ដាក្រុមហ៊ុន
បរទេសមិនអាចបង្កើតរោងចក្រនុយក្លេអ៊ែរនៅឥណ្ឌាបាន។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំង
២ រូប ក៏បាន ពិភាក្សាអំពីស្ថានភាពសន្តិសុខក្នុងតំបន់ ជាពិសេសគឺ Afghanistan។ គោល
ដៅ ដំណើរទស្សនកិច្ចនេះរបស់លោក  Biden គឺសំដៅត្រៀមរៀបចំឲ្យជំនួបជាន់ខ្ពស់ រវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក   Manmohan Singh និងប្រធានាធិបតីអាមេរិក លោក
Barack Obama នាខែ កញ្ញាខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ