អ៊ុយក្រែន៖ CEC សម្រេចរួចរាល់របញ្ជីឈ្មោះបេក្ខជនក្នុងការបោះឆ្នោតរដ្ឋសភា


អ៊ុយក្រែន៖ CEC សម្រេចរួចរាល់របញ្ជីឈ្មោះបេក្ខជនក្នុងការបោះឆ្នោតរដ្ឋសភា - ảnh 1
អ៊ុយក្រែន៖ CEC សម្រេចរួចរាល់របញ្ជីឈ្មោះបេក្ខជនក្នុងការបោះឆ្នោតរដ្ឋសភា (Image: VNA)

(VOVworld) – នាថ្ងៃទី ៣០ កញ្ញា គណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹម
អ៊ុយក្រែន (CEC) បានបញ្ចប់ដំណើរការឈរឈ្មោះបេក្ខជនរបស់បណ្ដាគណៈបក្ស នយោបាយនិងតំបន់ក្នុងការបោះឆ្នោតរដ្ឋសភា (Verkhovna Rada)។ ការបោះឆ្នោត រដ្ឋសភាអ៊ុយក្រែនមុនកាលកំណត់នឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ២៦ តុលា
ខាងមុខ តាមនោះ និងបោះឆ្នោតជ្រើសរើសសិមាជិកសភាចំនួន ២២៥ នាក់តាម
បញ្ជីរាយនាមគណៈបក្សនិងសមាជិក សភាចំនួន ២១៣ នាក់ក្នុងតំបន់នានា។
មានបេក្ខជនចំនួន ៣១២៥ នាក់របស់គណៈបក្សនយោបាយចំនួន ២៩ បានឈរ
ឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាមួយ CEC។ លេខាធិការសារ ព័ត៌មានរបស់  CEC
លោក Konstantin Hivrenko បានឲ្យដឹងថា៖ បណ្ដាពាក្យបញ្ជីសុំឈ្មោះត្រូវបាន
ពិនិត្យមើល នាថ្ងៃទី ១ តុលា។ បញ្ជីរាយនាមបេក្ខជនដែលត្រូវបាន  CEC យល់ព្រមចូលរួមយុទ្ធនាការចលនាសម្លេងគាំទ្រនឹងត្រូវបានសម្រេចនារាត្រី
ថ្ងៃទី ១ តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ