អ៊ុយក្រែនចង់ឱ្យចិន ជួយ​សម្រុះសម្រួល​បទឈប់បាញ់ជាមួយរុស្ស៊ី

(VOVWORLD) - នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នាថ្ងៃទី ១ ខែមីនា ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានបញ្ជាក់ថា ការបញ្ចប់សង្រ្គាមគឺជាអាទិភាពចម្បងរបស់ប្រទេសនេះ ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំងធ្វើជាអ្នកសម្រុះសម្រួលបទឈប់បាញ់មួយរវាងទីក្រុង Kiev ជាមួយទីក្រុងម៉ូស្គូ។
អ៊ុយក្រែនចង់ឱ្យចិន ជួយ​សម្រុះសម្រួល​បទឈប់បាញ់ជាមួយរុស្ស៊ី - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ។ (បថត៖ AFP)

រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba បានឲ្យដឹងថា ទោះបីជាការចរចានាពេលបច្ចុប្បន្នរវាងអ៊ុយក្រែននិងរុស្ស៊ី "មានការវិវឌ្ឍន៍មិនអំណោយផល” ប៉ុន្តែប្រទេសអ៊ុយក្រែននៅតែ "រក្សាអាកប្បកិរិយាបើកចំហ" ក្នុងការចរចាស្វែងរកដំណោះស្រាយមួយ សម្រាប់បញ្ហានៅអ៊ុយក្រែន ហើយការប្រព្រឹត្តមុនការចរចាជាមួយរុស្ស៊ីប្រកបដោយភាពវិជ្ជមាន និងស្មោះត្រង់ ហើយត្រៀមខ្លួនបន្តការចរចា។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាន"គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិមានលក្ខណៈស្ថាបនា ដែលមានផលប្រយោជន៍សម្រាប់ដំណោះស្រាយនយោបាយ"។ លោកបានចាត់ទុកថា អាទិភាពកំពូលនាបច្ចុប្បន្ន គឺធ្វើឱ្យស្ថានការណ៍នៅមូលដ្ឋានស្ងប់ស្ងាត់ ជៀសវាងជម្លោះកាន់តែឡើងជណ្តើរ សូម្បីតែមិនអាចគ្រប់គ្រងបាន ជាពិសេសគឺទប់ស្កាត់ការខូចខាតដល់ជនស៊ីវិល និងធានាសុវត្ថិភាពក្នុងការទទួលបានជំនួយមនុស្សធម៌ឱ្យបានពេញលេញ និងទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ