អ៊ុយក្រែនពិនិត្យមើលការអនុវត្តស្ថានភាពច្បាប់អាជ្ញាសឹកនៅតំបន់ខាងកើត


អ៊ុយក្រែនពិនិត្យមើលការអនុវត្តស្ថានភាពច្បាប់អាជ្ញាសឹកនៅតំបន់ខាងកើត - ảnh 1
អ៊ុយក្រែនពិនិត្យមើលការអនុវត្តស្ថានភាពច្បាប់អាជ្ញាសឹកនៅតំបន់ខាងកើត (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ មិថុនា ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន លេខាធិការក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន (NSDC) លោក Andrei
Parubi បានឲ្យដឹងថា៖ ស្ថាប័ននេះកំពុងពិនិត្យមើលការអនុវត្តស្ថានភាពច្បាប់
​អាជ្ញាសឹកនៅខេត្ត Lugansk និងខេត្ត Donetsk ភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែ
លោក Andrei Parubi ក៏បានសង្កត់ធ្ងន់ថា៖ “ដំបូងបង្អស់ រដ្ឋអំណាចនឹងខំប្រឹងប្រែង អំពាវនាវឲ្យបណ្ដាកំលាំងគាំទ្រសហព័ន្ធភាវូបនីយកម្មរំសាយអាវុធ ឬ ចាកចេញពី
អ៊ុយក្រែន”។ ក្នុងពេលនោះ ប្រភពព័ត៌មាននៃភាគីប្រឆាំងបានឲ្យដឹងថា៖ ស្ថានភាព ប៉ះទង្កិចនៅបណ្ដាតំបន់ខាងកើតរបស់អ៊ុយក្រែនមិនទាន់មានសញ្ញាបន្ធូស្រាលនៅ
ឡើយនិងបរិមាណជនរងគ្រោះនៅមានកើនឡើងតទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ