អ៊ុយក្រែនមាននាយករដ្ឋមន្ត្រីថ្មី

(VOVWORLD) -ក្នុងវ័យទើបតែមានអាយុ ៣៥ ឆ្នាំ លោក Volodymyr Zelensky បានក្លាយទៅជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងបំផុតនៃប្រទេសនេះ។
អ៊ុយក្រែនមាននាយករដ្ឋមន្ត្រីថ្មី - ảnh 1 លោក Oleksiy Goncharuk បានក្លាយទៅជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងបំផុតនៃប្រទេសនេះ

នាថ្ងៃទី ២៩ខែសីហា រដ្ឋសភាអ៊ុយក្រែនបានបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រី តាមសំណើររបស់ប្រធានាធិបតី លោក Volodymyr Zelensky។ លទ្ធផលគឺ លោកមេធាវី Oleksiy Goncharuk - បច្ចុប្បន្ននេះ គឺជានាយករងខុទ្ទកាល័យប្រធានាធិបតី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេស អ៊ុយក្រែន។ ក្នុងវ័យទើបតែមានអាយុ ៣៥ ឆ្នាំ លោក Volodymyr Zelensky បានក្លាយទៅជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងបំផុតនៃប្រទេសនេះ។ ក្រុមសហការី ដែលធ្លាប់ធ្វើការជាមួយ លោក Goncharuk បានកោតសរសើរ លោកថា “ ជាមនុស្សមួយរូប ដែលជក់ចិត្តនឹងការងារ” និងជា “ដៃគូដ៏ អស្ចារ្យមួយរូប។

ថ្លែងទៅកាន់រដ្ឋសភា បន្ទាប់ពីបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Goncharuk បានសន្យាថានឹងលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ