អ៊ុយក្រែនស្វែងរកការជួយឧបត្ថម្ភពីអ.ស.ប NATO EU OSCE និងអាមេរិក

អ៊ុយក្រែនស្វែងរកការជួយឧបត្ថម្ភពីអ.ស.ប NATO EU OSCE និងអាមេរិក - ảnh 1
រថគ្រោះរបស់ពួកផ្តាច់ខ្លួននៅអ៊ុយក្រែន (រូបថតៈ AFP)

(VOVworld)-ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន (NSDC)នាយប់ថ្ងៃទី
២៨សីហា បានអនុម័តទៅលើវិធានការ សម្រាប់ការពារអធិបតេយ្យភាព និង រូបភាពដែនដីនៃប្រទេសនេះ។ មុននោះ NSDC បាននិយាយថា ទាហានរុស្ស៊ី បានទន្ទ្រានកាន់កាប់ទីក្រុងមួយចំនួននៅភាគត្រូង ខេត្ត Donetsk របស់អ៊ុយក្រែន បណ្តាលឲ្យប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ត្រូវលុបចោល ដំណើរទស្សនកិច្ចប្រទេសទួរគី និងបើកកិច្ចប្រជុំ NSDC ជាបន្ទាន់។ លេខាធិការ
រង របស់ NSDC លោក Mikhain Koval បានឲ្យដឹងថា Kiev នឹងស្នើក្រុមប្រឹក្សា
សន្តិសុខ អ.ស.ប អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) សហភាពអឺរ៉ុប
(EU) អង្គការ សន្តិសុខនិងសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប (OSCE) និងបណ្តាប្រទេសជាដៃគូរយុទ្ធសាស្រ្ត​ឲ្យមានការជួយឧបត្ថម្ភផងដែរ។

        ក៏ក្នុងថ្ងៃដដែល អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានជូន
ដំណឹងថា  EU នឹងពិភាក្សាអំពីរាល់វិធានការដាក់ទណ្ឌកម្មជាបន្តទៅលើរុស្ស៊ី
ក្នុង សន្និសីទកំពូលរបស់អង្គការនេះ ដែលប្រព្រឹត្តទៅនាថ្ងៃទី៣០សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ