អ៊ីរ៉ាក់កំណត់ពេលវេលាចុងក្រោយប្រកាសបញ្ជីឈ្មោះរដ្ឋាភិបាលថ្មី


អ៊ីរ៉ាក់កំណត់ពេលវេលាចុងក្រោយប្រកាសបញ្ជីឈ្មោះរដ្ឋាភិបាលថ្មី - ảnh 1
អ៊ីរ៉ាក់កំណត់ពេលវេលាចុងក្រោយប្រកាសបញ្ជីឈ្មោះរដ្ឋាភិបាលថ្មី (Image: VNA)

(VOVworld) – រដ្ឋសភាអ៊ីរ៉ាក់បានស្នើរឲ្យនាយករដ្ឋមន្ត្រីប្រទេសនេះលោក Haider
 al Abadi ត្រូវបង្ហាញបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីដល់ថ្ងៃទី ៣១ មិនា សំដៅ បង្កើន
ការខំប្រឹងប្រែងប្រឆាំងនឹងអំពើពុករលួយ។ នាថ្ងៃទី ២៨ មិនា កាណាល់ ទូរទស្ស
ន៍ជាតិអ៊ីរ៉ាក់បានឲ្យដឹងថា៖ ពេលវេលានេះត្រូវបានខុទ្ទកាល័យរដ្ឋសភា អ៊ីរ៉ាក់
ប្រកាសក្រោយពីទទួលបានការគាំទ្ររបស់សមាជិកសភាចំនួន ១៧០ នាក់
ក្នុងចំណោមសមាជិកសភាចំនួន ២៤៥ នាក់។ ក្នុងករណី ប្រធានាធិបតី Haider
al Abadi មិនអាចនាំចេញបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីទេ លោកត្រូវពន្យល់នៅ
រដ្ឋសភា នាថ្ងៃទី ២ មេសាខាងមុខនេះ។ កាយវិការពោលខាងលើបានប្រព្រឹត្ត
ទៅ បន្ទាប់ពីលោក Haider al Abadi  ប្រកាសនឹងជំនួសបណ្ដារដ្ឋមន្ត្រីដោយ
អ្នកបច្ចេទេសដែលមិនទាក់ទិនឬចូលរួមគណៈបក្សនយោបាយណាមួយឡើយ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ