អ៊ីរ៉ាក់៖ការវាយប្រហារដោយគ្រាប់បែកអត្តឃាតធ្វើឲ្យមនុស្ស១៧០នាក់ស្លាប់និងរងរបួស

អ៊ីរ៉ាក់៖ការវាយប្រហារដោយគ្រាប់បែកអត្តឃាតធ្វើឲ្យមនុស្ស១៧០នាក់ស្លាប់និងរងរបួស - ảnh 1
អ៊ីរ៉ាក់៖ការវាយប្រហារដោយគ្រាប់បែកអត្តឃាតធ្វើឲ្យមនុស្ស១៧០នាក់ស្លាប់និងរងរបួស (elperiodico)


        Vovworld-ប៉ូលីសអ៊ីរ៉ាក់បានឲ្យដឹងថា នាថ្ងៃទី៩មិថុនាបានកើតមាន​ឡើង​ករណីវាយប្រហារដោយគ្រាប់បែកចំនួន២នៅទីក្រុងពហុជនជាតិ Tuz-Khurmato
ខេត្ត Salahudin ភាគកណ្ដាលប្រទេសនេះដែលធ្វើឲ្យមនុស្សចំនួន​២៥នាក់ស្លាប់
និង១៤៥នាក់រងរបួស។​ ករណីទីមួយបានកើតមានឡើងនា​ពេល​ថ្ងៃត្រង់នៅមុខ
ការិយាល័យគណៈបក្សសម្ព័ន្ធភាពជន Kurrd ស្នេហាជាតិ (PUK) ដឹកនាំដោយ
ប្រធានាធិបតី Jalal Talabani នៅទីក្រុង Tuz-Khurmato។ ប៉ុន្មាន​នាទីក្រោយនោះ
រថយន្តផ្ទុកគ្រាប់បែកទី២បានផ្ទុះឡើងឆ្ងាយពីកន្លែងផ្ទុះគ្រាប់បែកទី១ប្រមាណ
៥០ម៉ែត្រ។ ជនរងគ្រោះភាគច្រើនគឺបុគ្គលិកការពារនិងមន្ត្រី​ជនជាតិ Kurd របស់
ការិយាល័យ PUK។ នេះជាលើកទី២ហើយក្នុងរយៈពេល២​ថ្ងៃកន្លងមកទីស្ដីការ
របស់ PUK ត្រូវវាយប្រហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ