អ៊ីរ៉ាក់ចាប់ផ្តើមកសាងកងទ័ពឡើងវិញ

អ៊ីរ៉ាក់ចាប់ផ្តើមកសាងកងទ័ពឡើងវិញ - ảnh 1
អ៊ីរ៉ាក់ចាប់ផ្តើមកសាងកងទ័ពឡើងវិញ

          (VOV)_នាថ្ងៃទី៦ មករា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ាក់ លោក ​Khaled Al –
Obeidi បានប្រកាសថា៖ កងទ័ពប្រទេសនេះ​បានចាប់​ផ្តើមដំណើការកសាងឡើង
វិញ បន្ទាប់ពីពេលត្រូវបែកបាក់នារដូវក្តៅឆ្នាំ​មុន។ ក្នុងបទថ្លែងមតិនៅលើកាណាល់
ទួរទស្សន៍របស់ខ្លួន ក្នុងឱកាសរំលឹកខួប​អនុស្សាវរិយ៍លើកទី៩៤ នៃទិវាបង្កើតកង
កម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ ​រដ្ឋមន្ត្រី Khaled Al – Obeidi បានអោយដឹងថា៖ការកសាង
កងទ័ពនេះ​ទើបនឹងបានអនុវត្តក្នុងដំណាក់កាលដើមដំបូង។ មុននោះ លោក Khaled
Al – Obeidi ទទួលបានបទបញ្ជាពីនាយករដ្ឋមន្ត្រី Haider Al Abadi ស្ដីពី​ការអនុវត្ត
ស៊ើមអង្កេតអំពើពុករលួយនៅក្នុងកងកម្លាំងប្រដាប់អាវុធ។

          ក្នុងព្រឹត្តិការណ៍ផ្សេងទៀតនាថ្ងៃនេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកវរសេនីយ៍ឯក Steve Warren បានអោយដឹងថា៖ កងទ័ពអាមេរិក​បាន​ចាប់​​ផ្តើមក​ម្មវិធីហ្វឹក
ហាត់អោយបណ្ដាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់​ ដើម្បីប្រឆាំងនឹងពួក IS ។តាមផែនការ 
អាមេរិកនឹងបណ្ដុះបណ្ដាល និង​ហ្វឹក​ហាត់​ទាហានអ៊ីរ៉ាក់ចំនួនជាង៥ពាន់នាក់។ នា បច្ចុប្បន្ន អាមេរិកមាន​ទាហានចំនួន១៨០០នាក់ នៅប្រទេសមជ្ឈឹមបូពា៍នេះ និងបង្កើន
ឡើង៣ពាន់នាក់ នាប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ