អ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការបោសសម្អាត IS នៅខេត្ត Salahuddin

 អ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការបោសសម្អាត IS នៅខេត្ត Salahuddin - ảnh 1
កងទ័ពអ៊ីរ៉ាក់មុននឹងចូលរូមយុទ្ធនាការបោសសំអាត IS
(រូបថតៈ TTXVN)


(VOVworld)-នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider Al Abadi នាថ្ងៃទី១មិនា បាន
 ប្រកាសថា កងទ័ពនៃប្រទេសនេះរួមជាមួយបណ្តាក្រុមប្រដាប់អាវុធជន Shi’ite
  ចាប់ផ្តើមយុទ្ធនាការបោសសំអាតក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅភាគ
ខាង ជើងខេត្ត Salahuddin ជាកន្លែងត្រូវបានចាត់ទុកជាសំបុករបស់អង្គការនេះ។
 លោក Haider Al Abadi សន្យាថា នឹងរុញច្រាន IS ចេញពីខេត្ត Salahuddin ព្រម
ទាំងព្រមានថា នេះជាឱកាសចុងក្រោយសម្រាប់ជនគាំទ្រ IS ។ លោកនាយករដ្ឋ
 មន្ត្រីអ៊ីរ៉ាក់រូបនេះ ក៏បានដាស់តឿនកងកម្លាំងប្រដាប់អាវុធដែលចូលរួមយុទ្ធនា
ការនេះ ត្រូវធានាសុវត្ថិភាពសម្រាប់ជនស៊ីវិលនៅខេត្ត Salahuddin ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ